គេហទំព័រ ខ្មែរណាស់(Khmernas)  នឹងបង្ហាញចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ចំនួន ៤ចំណុច ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងប្រាក់ និងអាចក្លាយជាអ្នកមានយ៉ាងពិតប្រាកដ។​ ៤ចំណុចនោះរួមមាន៖

១) ចំណេះដឹងផ្នែកគណនេយ្យ (Accounting)

គណនេយ្យ​ គឺជា​ការចេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដោយ​វា​ជា​មូល​ដ្ធា​ន​គ្រឹះ​ក្នុង​ការយល់​ផ្នែក​ហិរញ្ញវត្ថុ​របស់​អ្នក។ គណនេយ្យ វា​មិន​ត្រឹមតែ​ជា​ផ្នែក​ដំបូង​ដែល​ត្រូវ​យល់ដឹង​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​ នោះទេ ប៉ុន្តែ​វា​ក៏​ជា​ចំណុច​សំខាន់​ផងដែរ ព្រោះ​បើ​មិនចេះ​គណនេយ្យ​ទេ នោះ​អ្នកនឹង​ជួប​ការពិបាក​ខ្លាំងផ្នែកហិរញ្ញវត្ថុមិនខានឡើយ។

២) ការវិនិយោគ (Investing)

ការវិនិយោគ​គឺជា​វិធីសាស្ត្រ​នៃ​ការយក​លុយ ទៅ​បង្កើត​លុយ។ នៅពេលដែល​អ្នក​យល់ដឹង ឬក៏​ទទួលបាន​បទ​សោធ​ច្រើន​លើ​ផ្នែក​នេះហើយ នោះ​អ្នកនឹង​រកឃើញ​វិធីសាស្ត្រ​ក្នុងការ​យកលុយ​ទៅ​បង្កើតជា​លុយ​បាន​ដោយ​ ងាយស្រួល បើទោះបីជា​ជំហាន​ដំបូង​ទទួលបាន​ប្រាក់កម្រៃ​តិចក្ដី ប៉ុន្តែ​វា​ក៏​ជាការ​ចាប់ផ្ដើម​ដ៏​ល្អ​ផងដែរ។

៣) ការយល់ដឹង​អំពី​ទីផ្សារ (Understanding markets)

ការយល់ដឹង​អំពី​ទីផ្សារ​គឺជា​វិធីសាស្ត្រ​ក្នុងការ​ផ្គត់​ផ្គង និង​តម្រូវការ។ អ្នកត្រូវការ​ដឹង​ទិ​ដ្ឋ​ភាព​នៃ​ការឡើង​ចុះ​របស់​ទីផ្សារ ដើម្បី​ជួយ​អ្នក​ក្នុងការ​វិនិយោគ​ឱ្យ​ទទួលបាន​ជោគជ័យ។

៤) ចំណេះដឹងច្បាប់ (Law)

មនុស្ស​ដែល​យល់ដឹង​អំពី​គុណប្រយោជន៍​របស់​ពន្ធ និង​ការការពារ​ដែល​ត្រូវបាន​ផ្ដល់ឱ្យ​ដោយ​ច្បាប់​សាជីវកម្ម​អាចមាន​បាន​លឿន​ ជាង​នរណាម្នាក់​ដែល​គ្រាន់តែ​ជា​បុគ្គលិក​គេ ឬក៏​ជា​ម្ចាស់​សហគ្រាស​ខ្នាត់​តូច។ វា​ដូច​ជាការ​ខុសប្លែកគ្នារ​វាង​មនុស្ស​ដែល​ដើរ និង​មនុស្ស​ដែល​ហោះ​អញ្ចឹ​ង​ដែរ។ ភាពខុសគ្នា​យ៉ាងខ្លាំង​នៅពេលដែល​ឈានឆ្ពោះ​ទៅកាន់​ទ្រព្យសម្បត្តិ​ដ៏​ម​ហាសាល៕