«សហព័ន្ធស្រូវអង្ករ សូមអំពាវនាវដល់ប្រជាកសិករដែលមានស្រូវគុណភាពល្អ កុំប្រញាប់លក់ពេក ឬ សូមទាក់ទងទៅរោងម៉ាស៊ីនកិនស្រូវផ្ទាល់ដែលនៅជិតបំផុត»។ នេះជាសារអំពាវនាវរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៩ នេះ។

សហព័ន្ធនេះ បានលើកឡើងទៀតថា គុណភាពស្រូវមួយចំនួនធំបានធ្លាក់ចុះខ្លាំងដោយសារប្រជាកសិករ ប្រញាប់ច្រូតកាត់ មិនទាន់ទំល្អ ដើម្បីបញ្ចៀសទឹកលិច។ ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករ អះអាងថា ដោយខិតជិត ថ្ងៃភ្ជំបិណ្ឌ រោងម៉ាស៊ីនស្រូវ ប្រមាណជា ជាង ៨០% បានបិទទ្វា ដើម្បី សំរាកបុណ្យ បានធ្វើអោយឈ្មួញមួយចំនួនឆ្លៀតឱកាសទំលាក់ថ្លៃស្រូវតាមទីវាលស្រែ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន សហព័ន្ធស្រូវអង្ករ បានប្រាប់ប្រជាកសិករទៀតថា ក្នុងករណីខ្វះខាតពត៌មានសូមទាក់ទងមក សហព័ន្ធ ស្រូវអង្ករកម្ពុជា តាមលេខទូរសព័ 017728728។

តាមការអង្កេត របស់សហព័ន្ធស្រូវអង្ករ កម្ពុជា នាថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០១៩ តម្លៃស្រូវ ដែលរោងម៉ាស៊ីនកិនស្រូវទិញចូល ប្រភេទពូជសែនក្រអូប នៅ ខាងតំបន់ ភាគខាងលិច រួមមានខេត្រ បាត់ដំបង ដូចតទៅ៖
-គុណភាព ប្រភេទលេខមួយ តំលៃគិតជាលុយរៀល ឬលុយបាតថៃ ក្នុងមួយគឺឡូក្រាម គឺ 1128 រៀល ទៅ 1142រៀល ឬ8,4 ទៅ 8,5ថៃបាត
– គុណភាពប្រភេទ លេខ ពីរ គឺ ចន្លោះ ពី 1074 រៀល ទៅ 1087 រៀល ឬ 8 ទៅ 8,1 បាតថៃ
– គុណភាព ប្រភេទ លេខ បី គែចន្លោះពឺ 940 រៀល ទៅ 1007រៀល ឬ 7 ទៅ 7,5 បាតថៃ
– គុណភាព ប្រភេទ លេខ បួន គឺ ក្រោម 873 រៀល ឬ 6,5 បាតថៃ។