មន្រ្តីកសិកម្ម កំពុងដើរពិនិត្យសត្វជ្រូក នៅខេត្តស្វាយរៀង ដើម្បីការពារប៉េស្តជ្រូកអាហ្វ្រិក

កិតត្រឹមថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៩ នេះ យ៉ាងហោចណាស់មានជ្រូកប្រមាណ ២២០០ ក្បាល បានសម្លាប់ចោលនិងងាប់ ដោយសារជំងឺប៉េស្ដជ្រូកអាហ្វ្រិក បន្ទាប់ពីជំងឺនេះ បានផ្ទុះឡើងដំបូងក្នុងប្រទេសកាលពីថ្ងៃទី២២មីនា នៅក្នុងខេត្តរនតគីរី។ បច្ចុប្បន្ននេះ ជំងឺនេះ បានរាលដាលដល់ ៤ ខេត្តហើយ។

បើតាមអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជំងឺប៉េស្តជ្រូកអាហ្រ្វិកបានផ្ទុះឡើងនៅខេត្តរតនគិរី កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ដោយបណ្តាលឲ្យជ្រូកចំនួន ២១៤០ ក្បាលបានងាប់ និងសម្លាប់។ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៩ ជំងឺនេះ បានឆ្លងរាលដាល ដល់ស្រុកអូរាំងឪ ខេត្តត្បូង ដោយមានជ្រូកចំនួន ៣២ ក្បាលបានងាប( អាចបន្តកើតមានទៀត)។ ចន្លោះថ្ងៃទី ២៩ ខែមិថុនា និងថ្ងៃទី ៦ កក្កដា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានឆ្លងដល់ខេត្តស្វាយរៀង ដោយបណ្តាលឲ្យជ្រូក ២៩ ក្បាលងាប់ និង ១៥ ក្បាលឈឺ។ នៅថ្ងៃទី ១ ខែកក្កដា ជំងឺនេះ បានបន្តឆ្លងដល់ខេត្តតាកែវ នៅក្នុងស្រុកអង្គរបូរី ដោយបណ្តាលឲ្យជ្រូក ២៧ ក្បាលងាប់។

ក្រសួងកសិកម្ម បានចេញវិធានការឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវចាត់វិធានការបន្ទាន់នៅតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិក ដោយអនុវត្តតាមវិធានដូចជា បំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានការបសុព្យាបាល។ បន្ថែមពីលើនេះ ត្រូវសិក្សា ស្រាវជ្រាវប្រភពជំងឺប៉េស្តជ្រូកអាហ្រិក និងត្រួតពិនិត្យឃ្លាំមើលចលនាសត្វជ្រូក និងផលិតផលមានកំណើតសត្វជ្រូកជាប្រចាំ៕