ជំងឺសុកស្អិតស្បូន គឺជាការតោងស្អិត និង ចាក់ឫសនៃសុកទៅក្នុងស្រទាប់ស្បូន ដែលធ្វើអោយសុកមិនអាចធ្លាក់ចេញមក ក្រោយពេលសម្រាលកូនរួច។ ហើយមូលហេតុនៃការបង្កជំងឺនេះ គឺដោយសាររបួសអង់ដូមែត តាមរយៈការយកកូនចេញច្រើនដង និងមូលហេតុមិនពិតប្រាកដផ្សេងទៀត។

ជំងឺនេះមាន៣ប្រភេទ ទី១សុកចាក់ឫសត្រឹមស្រទាប់សាច់ដុំស្បូន ទី២សុកចាក់ឫសចូលស្រទាប់សាច់ដុំស្បូន និងទី៣សុកចាក់ឫសរហូតដល់ស្រទាប់ស្បូនខាងក្រៅឬហួសពីស្បូនទៀត។

រោគសញ្ញបង្ហាញតាមរយៈ ការមិនធ្លាក់សុកក្រោយសម្រាល និងការធ្លាក់ឈាមក្រោយសម្រាល។ ការព្យាបាល បើក្នុងករណីមិនធ្លាក់ឈាមក្រោយសម្រាល គឺមិនត្រូវព្យាយាមបារទម្លាក់សុកនោះទេ ហើយបើក្នុងករណីធ្លាក់ឈាម គឺគ្រូពេទ្យអាចកាត់ស្បូនចេញបាន។ ដើម្បីបង្ការ គឺត្រូវតែមកសំរាលកូននៅក្នុងមន្ទីរពេទ្យ៕

ប្រភព៖ មន្ទីរពេទ្យព្រះអង្គឌួង