អ្នកជំនាញលើកឡើងថា ការដកដង្ហើម គឺគ្រប់គ្រាន់អាចឆ្លងជំងឺផ្ដាសាយបាន មិនមែនត្រឹមតែឆ្លងតាមរយៈនៃការក្អកនិងកណ្ដាស់នោះទេ។

ការសិក្សាស្រាវជ្រាវពីសាកលវិទ្យានៅរដ្ឋ សាន់ ចូសេ (San Jose State University) និងសាកលវិទ្យាល័យរដ្ឋ កាលីហ្វ័រញ៉ា ឈ្មោះ ប៊ឺខឺលី(UC Berkeley) ដែលធ្វើឡើងនៅឯសាកលវិទ្យាល័យក្នុងទីក្រុងម៉ារីឡេនដ៍(Maryland) សហរដ្ឋអាមេរិក ក្នុងរដូវកើតមានជំងឺផ្ដាយ ចាប់ពីផ្ដើមពីខែធ្នូ ឆ្នាំ២០១២ ដល់ខែមីនា ឆ្នាំ២០១៣។ អ្នកស្រាវជ្រាវ បានយកបំពង់សាលីចំនួន២១៨ទៅជូតនៅផ្នែកខាងលើនៃបំពង់កស្ថិតក្រោមច្រមុះ របស់សិស្សស្មោះចិត្តចំនួន១៤២នាក់ ដែលបានចេញរោគសញ្ញាជំងឺផ្ដាសាយក្នុងរយៈពេល៣ថ្ងៃ។ អ្នកស្រាវជ្រាវក៏បានប្រមូលសំណាកចំនួន២១៨ ពីការកណ្ដាស់ ការក្អក និងការដកដង្ហើមរបស់សិស្ស នៅថ្ងៃទី១ ទី២ និងថ្ងៃទី៣ បន្ទាប់ពីចាប់ផ្ដើមចេញរោគសញ្ញាផ្ដាសាយ។ ជាលទ្ធផល ខ្យល់ដង្ហើមដែលដកចេញពីអ្នកផ្ទុកជំងឺផ្ដាសាយ បានរក្សាជាប់មេរោគនេះ។

ពាក់កណ្ដាលនៃអ្នកដែលគេយកមកធ្វើជាឧទាហរណ៍ផ្លូវដង្ហើម គឺរកឃើញបានឆ្លងជំងឺផ្ដាសាយ ដូច្នោះ ការឆ្លងផ្ដាសាយ មិនត្រឹមតែឆ្លងតាមរយៈក្អក និងកណ្ដាស់ឡើយ។

វេជ្ជបណ្ឌិតលោក ដូណាល់ មីលតុន(Donald Milton) សាស្រ្ដាខាងសុខភាពបរិស្ថានក្នុងសាកលវិទ្យាល័យសុខភាពសាធារណៈនៃរដ្ឋម៉ារីឡេនដ៍ Maryland School of Public Health) បាននិយាយថា ពួកយើងបានរកឃើញថា អ្នកផ្ទុកជំងឺផ្ដាសាយ បានបំពុលខ្យល់នៅជុំវិញខ្លួនរបស់ពួកគេ ដែលមានវីរុសចម្លង តាមរយៈការដកដង្ហើម។ លោកបន្តថា មនុស្សផ្ទុកជំងឺផ្ដាសាយ បានបង្កើតការឆ្លង បើទោះជាពួកគេមិនបានក្អក និងកណ្ដាស់ក៏ដោយ។ ដូច្នោះនៅពេល មាននរណាម្នាក់ចេញរោគសញ្ញាផ្ដាសាយ ពួកគេគួរទៅសម្រាកនៅផ្ទះ និងមិនគួរនៅកន្លែងធ្វើការទៀតទេ

ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ការរកឃើញរបស់ពួកគេ នឹងអាចប្រើប្រាស់ជាវិធីបង្ការដើម្បីកាត់បន្ថយហានិភ័យចម្លងជំងឺផ្ដាសាយ៕

ប្រភព៖ ពី Channel NewsAsia (ថ្ងៃទី១៩ មករា ឆ្នាំ២០១៨)