(ភ្នំពេញ)៖ គ ថ្លង់ គឺជាជំងឺមួយប្រភេទ ដែលអ្នកកើតជំងឺនេះ មិនអាចនិយាយ ឬស្តាប់ លឺទេ។ ប៉ុន្តែជំងឺនេះ អាចព្យាបាលឲ្យជាសះស្បើយបានហើយ តាមរយៈម៉ាស៊ីនមួយ គ្រឿងដែលយកមកពីប្រទេសអូទ្រីស។ ជាក់ស្តែងកាលពីថ្ងៃទី ១៦-១៧ ខែតុលា ២០១៨ អ្នកជំងឺគ ថ្លង់ ចំនួន ៤នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយ ១០០% តាមរយៈកិច្ចសហការរវាងមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យ ជំនាញពីប្រទេស កូរ៉េមកធ្វើការវះកាត់។

លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា ការវះ កាត់អ្នកជំងឺគ-ថ្លង់នេះ គឺជាលើកដំបូងដែលធ្វើនៅកម្ពុជា។ លោកបន្តថា ការវះកាត់ អ្នកជំងឺ ៤នាក់ទទួលបានជោគជ័យ ១០០% ពោលគឺអាចស្ដាប់ និងនិយាយ បានដូច មនុស្សធម្មតា រីឯតម្លៃទាបជាងនៅក្រៅប្រទេស រហូតដល់តែបីដង ដូច្នេះបងប្អូន ប្រជាពលរដ្ឋ ដែលមានសមាជិក គ្រួសារគ-ថ្លង់ អាចទទួលបាន ឱកាសល្អសម្រាប់ ពួកគាត់ហើយ ។

លោកសាស្ត្រាចារ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសាច់ញាតិមានជំងឺគ -ថ្លង់ ត្រូវមកកាន់មន្ទីរពេទ្យព្រះអង្គឌួង ដើម្បីធ្វើការវះកាត់ដើម្បីឲ្យស្ដាប់ និងនិយាយ បានដូចមនុស្សទូទៅ ក្នុងរយៈពេលខ្លី និងទទួលជោគជ័យ១០០% ៕