អ្នកស្រី ហ៊ុង ជីវិរីឌីយ៉ាម៉ង់ បាននិយាយថា តាំងពីដើមឡើយគាត់គឺជាស្រ្តីមេផ្ទះ​ម្នាក់​ហើយក៏ជាក្មេងកំព្រាម្តាយ មានជីវិតតែលតោលអត់ដែលមានបទ​ពិសោធន៍ក្នុងការ​រកស៊ីទាល់តែសោះ ប៉ុន្តែដោយសារតែមុខរបររបស់ប្ដីត្រូវទទួលរងការ​ខាតបង់​ជាហេតុធ្វើ​អោយគាត់សម្រេចចិត្តប្រកបរបរជាអ្នកលក់អនឡាញ។

គេតែងតែនិយាយថា “មនុស្សកុំមើលងាយមនុស្ស ថ្ងៃនេះគេក្រមិនប្រាកដថា ថ្ងៃ​ក្រោយ​គេក្រទៀតនោះទេ” តួយ៉ាងដូចជាអ្នកស្រី ហ៊ុង  ជីវិរីឌីយ៉ាម៉ង់ ដែលតាំងពីដើមមកគាត់​គ្រាន់តែជាស្ត្រីមេផ្ទះគ្មានចំណូល និងគ្មានលុយដូចគេ តែពេលនេះគាត់ប្រឹងប្រែងរហូត​មានលុយទិញផ្ទះ ទិញឡាន ក្រោយចូលរកស៊ីជាមួយក្រុមហ៊ុន Rouy Infinity។

អ្នកស្រី បានរៀបរាប់ប្រាប់ថា  ដំបូងឡើយ មិនដឹងចាប់​ផ្ដើមពីទីកន្លែងណាទៅ​ណាទេក៏​ទិញផលិតផលតាមអនឡាញម្ដងកន្លះឡូ យកមកលក់ យូរៗទៅអស់ដើមអស់ចុង ក៏ទៅទិញ​ខោអាវយកមកលក់វិញ និងលក់ស្បែកជើងផ្ទាត់ខ្លះផង បានដើមខ្លះក៏ទៅ​ទិញឡេគីឡូមក​ធ្វើប្រេនខ្លួនឯងលក់យូរៗទៅសល់តែឥវ៉ាន់មិនដឹងថា ត្រូវធ្វើម៉េចបន្តទៀត ព្រោះមុខរបរប្ដីរក​លែងបាន ហើយត្រូវសងលុយធនាគាររាល់ខែជីវភាព​កាន់តែលំបាកក៏សម្រេច​ចិត្តលួច​ទៅខ្ចីលុយគេដើម្បីមកដាក់ទុនរកស៊ីជាមួយក្រុមហ៊ុនដើម្បីជួយដោះបំណុលប្ដី។



អ្នកស្រី ជីវិរីឌីយ៉ាម៉ង់ បន្តអត្ថាធិប្បាយថា គ្រប់យ៉ាងមិនដូចការរំពឹងទុក ដោយសារតែ​កាធ្វេសប្រហែសហើយគ្មានបទពិសោធន៍ក្នុងការលក់ និងមើលមិនបានសព្វ​ជ្រុង​ជ្រោយធ្វើអោយគាត់​ទទួលរងនូវការបរាជ័យយ៉ាងធ្ងន់ធ្ងរខ្លាំងជាងមុនទៀត ។

អតីតស្រ្តីមេផ្ទះរូបនេះ បានតាំងជាសំណួរថា​ តើនរណាយល់អារម្មណ៍មួយនេះ​បំណុលកាន់តែកើនឡើងមុខរបរក៏ដួល ក្នុងស្ថានការណ៍នេះ ខ្ញុំពិតជាលំបាកខ្លាំងណាស់ ណាមួយខ្មាសគេ គេពេបជ្រាយសើចចំអក ណាមួយបំណុល ដែលខ្ចីគេត្រូវលាក់​អត់អោយប្ដីដឹង គឺបំណុលជាន់លើបំណុល ហើយពេលនេះ អារម្មណ៍ពេលនោះគឺ​ចង់សម្លាប់​ខ្លួនម្ដងៗដើម្បីគេចចេញពីបញ្ហា។

ប៉ុន្តែស្ថានការ ក៏ចាប់ផ្តើលល្អឡើងវិញ ក្រោយពេលមួយនោះ​គាត់បានឃើញគេស៊ែរអំពីការ​បង្រៀនរបស់ម៉ែរួយពីការផ្លាស់ប្ដូរជីវិត ទើបគាត់ក៏ចាប់ផ្ដើមមានសង្ឃឹមឡើងវិញ ​ហើយក៏​ចូលជាតំណាងចែកចាយក្រុមហ៊ុនរួយអ៊ីនហ្វីនីធីត្រឹមតែ ១៥៦ដុល្លារទេ ក៏ទទួល​បានក្ដីស្រ​លាញ់ពិតប្រាកដហើយកក់ក្ដៅជាទីបំផុតពីម្ចាស់ក្រុមហ៊ុនគឺម៉ែរួយ ការលក់កាន់តែរីកចម្រើន​ទៅពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំក៏សាងបានកូនក្រុមជិត៣ពាន់នាក់ ទិញបាន​ផ្ទះវិឡាភ្លោះមួយ មានតម្លាំ ១៨០០០០ដុល្លារ និងទិញបានផ្ទះល្វែង នៅចំផ្លូវតម្លៃ១៥០០០០ដុល្លារ​សល់បានហាងមួយនៅផ្សារឈូកមាស ដែលរៀបចំអស់ជាង២ម៉ឺនដុល្លារ​និងមាន​ឥវ៉ាន់ក្នុង​ហាងប្រហែល ៣០ម៉ឺនដុល្លារ អ្វីដែលសំខាន់គឺមនុស្សដែលខ្ញុំស្រលាញ់លែងពិ​បាកទៅ​ធ្វើការកណ្ដាលហាលថ្ងៃដូចមុនទៀត ហើយគ្រប់យ៉ាងដែលខ្ញុំមានគឺសាងជាមួយក្រុមហ៊ុនរួយ​ត្រឹមតែរយៈពេលមួយឆ្នាំកន្លះទេ។ អ្នកនាងក៏បានអរគុណម៉ែរួយ អរគុណម៉ានេជឺរដេវីត​ និងអរគុណគ្រប់ផលិតផលក្រុមហ៊ុនរួយដែលផ្លាស់ប្ដូរជីវិតគ្រួសារខ្ញុំទាំងមូលផងដែរ៕