ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងសរុប ១៨២ ០៣៥ ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន ( PHJ ) ដើម្បីអនុវត្តគម្រោង« ការពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារក្នុងខេត្តកំពង់ចាម »។

នៅក្នុងគម្រោងនេះ អង្គការ PHJ មានគោលបំណងកាត់បន្ថយអត្រាមរណភាពនៃកុមារអាយុក្រោម៥ឆ្នាំ និងលើកកម្ពស់សុខភាពកុមារ តាមរយៈការភ្ជាប់បណ្តាញរវាងបុគ្គលិកសុខាភិបាល និងអ្នកស្ម័គ្រចិត្តសុខភាពនៅក្នុងសហគមន៍ ។ គម្រោងនេះរួមបញ្ចូលទាំងការរៀនចំវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់អាហារូបត្ថម្ភទៅដល់ក្រុមទ្រទ្រង់សុខភាពភូមិ ដោយពួកគេនឹងអាចបង្ហាញពីរបៀបរៀបចំអាហារដែលមានជីវជាតិជាមួយនិងគ្រឿងផ្សំក្នុងស្រុកនៅក្នុងសហគមន៍របស់ពួកគេ ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានលើកឡើងថា គម្រោងអនុវត្តដោយអង្គការ “ People Hope Japan ” រដ្ឋាភិបាលជប៉ុនផ្តល់ថវិការប្រមាណជិត​២០ម៉ឺនដុល្លាអាមេរិច។ ចាប់តាំងពីឆ្នាំ២០០៣ អង្គការនេះបានចូលរួមក្នុងការណែនាំបច្ចេកទេសដល់ បុគ្គលិកមណ្ឌលសុខភាពក៏ដូចជាឆ្មបមូលដ្ឋាន ព្រមទាំងសកម្មភាពអប់រំសម្រាប់សហគមន៍នីមួយៗនៅក្នុងប្រទេសកម្ពុជា ។លោកថា៖« ខ្ញុំសូមសម្តែងនូវការកើតសរសើរចំពោះការចូលរួមចំណែកដល់ការកសាងទំនាក់ទំនងនៃការជឿទុកចិត្តគ្នារវាងមណ្ឌលសុខភាពនិងប្រជាជន និងការពារការស្លាប់របស់មាតានិងទារក ។ នៅក្នុងខេត្តកំពង់ចាមអង្គការនេះនឹងបន្តធ្វើការលើការកសាងនិងពង្រឹងបណ្តាញ

បុគ្គលិកមណ្ឌលសុខភាពនិងអ្នកស្ម័គ្រចិត្តសុខភាពមូលដ្ឋានកាត់បន្ថយជំងឺដែលអាចការពារបាននិងការស្លាប់របស់កុមារអាយុក្រោម ៥ឆ្នាំនិងលើកកម្ពស់ការលូតលាស់និងការអភិវឌ្ឃរបស់កុមារឲ្យមានសុខភាពល្អ ហើយក៏បង្កើតសម្ភារះអប់រំ ការអប់រំអាហារូបត្ថម្ភ និងការបណ្តុះបណ្តាល » ។ 

កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាព អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំឮប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឃ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន៕