កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយអត់​សំណង​ជិត​២លាន​ដុល្លារសហរដ្ឋអាមេរិក(១,៨៩៤,២២៨) ដល់កម្ពុជា ដើម្បីធ្វើ​ឱ្យប្រសើរ​ឡើង​ខាង​ផ្នែក​កសិកម្ម និងការកំចាត់មីន

ទំព័រហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជាអះអាងថា ថវិកាទាំងនេះ នឹងគាំទ្រដល់​កសិករខ្នាតតូចតាមរយៈធ្វើកិច្ចសន្យាកសិកម្មគ្រាប់ស្វាយចន្ទីសរីរាង្គតាមរយៈសហគមន៍កសិកម្ម ជួយគម្រោងលើកកម្ពស់លក្ខខណ្ឌកសិកម្មដោយ​មាននិរន្តរភាព​ដើម្បីកាត់​បន្ថយភាព​ក្រីក្រក្នុងខេត្តកំពង់ចាម និងជួយការលើកកម្ពស់ការអភិវឌ្ឍសហគមន៍​ជាមួយ​​នឹង​ការ​ដោះមីនក្នុងខេត្តបន្ទាយជ័យ៕