ឆ្នាំ២០១៨នេះ មានករណីធ្លាក់យន្តហោះសរុបចំនួន១៥គ្រឿង និងបានសម្លាប់អ្នកដំណើរអស់ចំនួន៥៥៦នាក់ ប៉ុន្តែតួលេខអ្នកស្លាប់ក្នុងឆ្នាំ២០១៨នេះ បានបន្តធ្លាក់ចុះ បើប្រៀបធៀបរយៈពេលប៉ុន្មានឆ្នាំមុនៗ។ នេះបើតាមតួលេខ របស់បណ្ដាញសុវត្ថិភាពដែនអាកាសដែលមានមូលដ្ឋាននៅប្រទេសហូឡង់ដ៍(Netherlands)ហៅកាត់ថា(ASN)។

ASN បានហៅករណីធ្លាក់យន្តហោះ Lion Air  របស់ប្រទេសឥណ្ឌូនេស៊ីដែលបានសម្លាប់អ្នកដំណើរអស់ចំនួន១៨៩នាក់ កាលពីខែតុលាថា គឺជាករណីគ្រោះថ្នាក់សម្លាប់មនុស្សដ៏រន្ធត់បំផុតប្រចាំឆ្នាំ២០១៨។ បណ្ដាញសុវត្ថិភាពដែនអាកាសនេះ ក៏បានបន្តចាត់ទុកឆ្នាំ២០១៧ ថាគឺជាឆ្នាំតែគត់ដែលចរាចរដែនអាកាសមានសុវត្ថិភាពបំផុត។

នៅក្នុងចំណោមគ្រោះថ្នាក់ធ្លាក់យន្តហោះទាំង១៥លើកក្នុងឆ្នាំ២០១៨នេះ គឺមានចំនួន១២គ្រឿងជាយន្តហោះដឹកអ្នកដំណើរ និង៣គ្រឿងទៀត គឺជាយន្តហោះដឹកទំនិញ៕

ប្រភព៖ CNN