​យោងទៅតាម​ទម្លាប់​ចាស់​ អ្នក​ត្រូវបាន​កំណត់ថា ទទួលទាន​ទឹក ៨ កែវ សម្រាប់​ពេញ​មួយថ្ងៃ (​ដំបូន្មាន​របស់​អ្នកជំនាញ​អាហារូបត្ថម្ភ យើង​អាច​ទទួលទាន​ទឹក​ច្រើនជាង ៨ កែវ កាន់តែ​ល្អ​) ។

​ការទទួល​ទាន​ទឹក​រហូតដល់​៨​កែវ​បែបនេះ វា​ធ្វើ​ឲ្យ​អ្នកខ្លាច​វា​ជាប្រចាំ​ថ្ងៃ តែ​នៅទីនេះ​អ្នក​អាច​ទទួលទាន​អ្វី​ផ្សេង​ដែល​វា​មិនមែនជា​ទឹក​រហូត​។ ប្រហែល​២០% ដែល​យើង​អាច​ទទួលទាន​ទឹក​រាល់ថ្ងៃ បានមកពី​អាហារ​រឹង​មួយចំនួន​តាមរយៈ​បន្លែ និង​ផ្លែឈើ​។ វា​នៅតែមាន​សារៈសំខាន់​សម្រាប់​យើង ដែល​ទទួលទាន​ទឹក​ឲ្យបាន​ច្រើន​ជា​រៀងរាល់ថ្ងៃ ជាពិសេស​នា​រដូវក្ដៅ​។

​វា​ជា​ឱកាស​ដ៏​ល្អ​សាក​សម​សម្រាប់​អ្នក​គិតថា វា​ជា​វិធី​ធ្វើ​ឲ្យ​សុខភាព​នៃ​ជីវិត​របស់​អ្នកមាន​លក្ខណៈ​ល្អប្រសើរ​ឡើង នា​កំឡុងពេល​ឆ្នាំ​ថ្មី​នេះ​។ ថា​តើ​អ្នក​ចង់​ទម្លាក់​ទម្ងន់​របស់​អ្នក​១០​ផោន ដើម្បី​ធ្វើអោយ​ប្រសើរឡើង​នូវ​ជាតិ​កូ​ឡេ​ត្រេ​រ៉ូ​ល​នៅក្នុង​ខ្លួន​អ្នក និង​បង្កើត​ន​ថាមពល​ក្នុង​ខ្លួន​ច្រើនជាង​នេះ ដែល​យើង​អាច​ទទួលទាន​អាហារ​៥​ប្រភេទ ដែលជា​ដំណោះស្រាយ​របប​អាហារ​ថ្មី នៅក្នុង​ឆ្នាំ​ថ្មី​នេះ ដែល​វា​នឹង​ជួយ​អោយ​អ្នក​អាច​សម្រេច​គោលដៅ​របស់​អ្នក​បាន​។ របប​អាហារ​ទី​១​គឺ ការ​ញ៉ាំ​អាហារ (Mindful Eating) ទី​២ ការ​ចំអិន​ដោយ​ខ្លួនឯង​នៅផ្ទះ (Cook at home) ទី​៣ ទទួលទាន​អាហារ​ដែល​គ្មាន​សាច់​មួយថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ (Meatless one day a week) ទី​៤ បន្លែ និង​ផ្លែឈើ (More Fruit and Veggies) ទី​៥ ទឹក (Water)​។​

​ការ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​នៅក្នុង​រា​ង្គ​កាយ​អាចជួយ​ទប់ស្កាត់​ភាព​អស់កម្លាំង រក្សា​ភាព ឃ្លាន​អាហារ​និង​ជួយ​រំលាយ​អាហារ​បាន​យ៉ាង​ល្អ​។ វា​ក៏​ជួយ​រក្សា​រាងកាយ​អ្នក​ឲ្យ​ដំណើរការ ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ លើ​ល​ពីនេះ​ទៅទៀត អ្នកធ្វើការ​ដោយ​ភាព​ឆ្លាត​វៃ និង​មិន​លំបាក​។

​ក្រ​ឡែក​មក​ពិចារណា​ដោយ​ការ​សន្សំ​កាឡូរី​ផងដែរ ប្រសិនបើ​អ្នក​ជំនួស​ដោយ​ការ​ការប្រើប្រាស់ ១៥០ កាឡូរី នៃ​សូ​ដា (Soda) កំប៉ុង ទៅក្នុង​កែវ​ទឹក​របស់​អ្នក អ្នកនឹង​រក្សាបាន​ប្រមាណ​ជាង ១០០០​កាឡូរី ក្នុង​មួយ​សប្ដាហ៍​។ ការផឹក​ទឹក​មួយ​កែវ​មុនពេល​ញ៉ាំ​អាហារ​អាចជួយ​បំពេញ​ក្រពះ​របស់​អ្នក និង​ធ្វើអោយ​អ្នក​បរិភោគ​កាឡូរី​តិច​តូច​បំផុត​។

​វា​ជា​វិធី​ដូចគ្នានេះដែរ​នៅពេល​អ្នករៀបចំ​អាហារ និង​អ្នកមាន​គម្រោង​ក្នុងការ​ទទួលទាន​ទឹក​របស់​អ្នក​ដែរ​។ សារៈសំខាន់​របស់​វា ជាពិសេស​សម្រាប់​មនុស្ស​វ័យ​ចំណាស់ ដែលជា​អ្នក​ស្រេកឃ្លាន​នូវ​អាហារ អាចជា​បង្ហាញ​តិចតួច​អំពី​សេចក្តីត្រូវការ​របស់​អ្នក​។ លើសពីនេះ​ទៀត​ព្រោះ​ការ​ស្រេកទឹក​អាចជួយ សម្រាប់​ភាព​ស្រេកឃ្លាន ដោយ​ជំនួស​មក​ការផឹក​ទឹក​ពេញ​មួយថ្ងៃ អាចជួយ​អោយ​អ្នក​ជៀសវាង​អាហារសម្រន់​ដែល​មិនចាំបាច់​។ បើ​ការ​ទទួលទាន​ទឹក​ធម្មតា ធ្វើអោយ​អ្នក​មិនមាន​ចំណាប់អារម្មណ៍ សូម​ព្យាយាម​បន្ថែម​ចំណិត​ផ្លែឈើ​ឬ​បន្លែ ដូចជា ផ្លែក្រូច ក្រូច​ឃ្មុំ ឬ​ផ្លែ​ត្រសក់ ដើម្បី​បង្កើន​រសជាតិ ក៏ដូចជា​សោភណភាព​ទាក់ទាញ​នៅក្នុង​កែវ​ទឹក​របស់​អ្នក​ផងដែរ​។​

​ការផឹក​ទឹក ៨​កែវជា​ប្រចាំថ្ងៃ ជា​មធ្យម គឺជា​ផែនការ​អាហារ​ប្រចាំថ្ងៃ​(​ហើយ​មិន​រាប់បញ្ចូល​ទឹក​ពី​អាហារ​ផ្សេង​) ។ តម្រូវការ​របស់​អ្នក​អាច​តិច ឬ​ច្រើន​អាស្រ័យ​លើ​កំរិត​សកម្មភាព និង​កត្តា​ផ្សេងទៀត​ដូចជា​ចំពោះ​ស្ដ្រី​មាន ផ្ទៃពោះ​ជាដើម​។ វិធានការ​ធម្មតា អ្នក​អាចមាន​បំណង​ផឹកទឹក​ពីរ​កែវ​ជាមួយ​អាហារ ឬ ជាមួយ​អាហារសម្រន់​របស់​អ្នក​។ អ្នក​អាច​តាមដាន​ការទទួល​ទាន​ទឹក​របស់​អ្នក នៅក្នុង​ទិនានុប្បវត្តិ ជាមួយ​អាហារ​របស់​អ្នក​។ ទិនានុប្បវត្តិ​មួយចំនួន​មាន​រូបភាព​នៃ​កែវ​ទឹក​ដែល​អ្នក​អាច​ពិនិត្យមើល​។​

ប្រភព៖ CNN

បកប្រែដោយ៖ ស្រីដុម