ហាង មីស៊ុប High School ដែលជាយីហោបង្កើតដោយកូនខ្មែរមួយរូប ទើបតែដំណើរការបាន​ មិនដល់​មួយសប្ដាហ៍ផង ក៏មានអ្នកចរចារសុំទិញសិទ្ធិធ្វើអាជីវកម្មបន្ត( Franchise) ជាបន្តបន្ទាប់។ នេះបើតាមការអះអាងរបស់លោក ផន វីរៈបុត្រ ប្រធានគ្រប់គ្រងទូទៅ​របស់ហាង​មីស៊ុប Hight School។

លោក ផន វីរៈបុត្រ បានបញ្ជាក់ថា ហាង មីស៊ុប High School នេះ ទើបតែបើក​ដំណើរ​ការផ្លូវ បានប្រហែល ២ ឬ៣ថ្ងៃប៉ុណ្ណោះ ប៉ុន្តែមានអ្នកសុំទិញ Franchise ប្រមាណ ៤ទៅ ៥នាក់ហើយ។ ទោះយ៉ាងណា លោកបានលើកឡើងទៀតថា ហាង មីស៊ុប High School មិនទាន់ទទួល ការស្នើរសុំទិញ Franchise នៅឡើយទេ ដោយសារហាងនេះ ទើបតែបើកថ្មី ដូច្នេះ ត្រូវការរៀបចំឲ្យបានល្អជាមុនសិន ទើបអនុញ្ញាតទទួលការទិញ​ Franchise។ ដោយឡែកចំពោះ តម្លៃ Franchise វិញ លោក វីរៈបុត្រ បង្ហើបប្រាប់ថា មិនថ្លៃនោះទេ គឺស្ថិតក្នុងតម្លៃមួយ ដែលថោកសមរម្យអាចទទួលយកបាន។

ក្នុងពេលនេះ មីស៊ុប High School ទើបតែបង្កើតបានមួយសាខាប៉ុណ្ណោះ គឺស្ថិត​នៅទីតាំង​​កោះពេជ្រ ប៉ុន្តែប្រធានគ្រប់គ្រងទូទៅបញ្ជាក់ថា នៅពេលដែល​ដំណើរការ​បានចាប់ពីកន្លះខែ ទៅមួយខែ ហាងមីស៊ុប High School នឹងចាប់ផ្ដើម​គិតគពង្រីក​សាខា និងលក់ Franchise សម្រាប់អ្នក​ដែលចាប់​អារម្មណ៍ចង់ទិញ Franchise មីស៊ុប High School នេះ។

សូមបញ្ជាក់ថា ហាង មីស៊ុប High School ទើបតែបើកដំណើរការ និងមានការ​គាំទ្រ​យ៉ាង​ខ្លាំងនេះ  មានទីតាំងស្ថិតនៅកោះពេជ្រ ចាប់បើកពីម៉ោង៨ ព្រឹកដល់ម៉ោង ១០​យប់។ មីស៊ុប High School មានស៊ុបមីច្រើនប្រភេទ ជាមួយនឹងភេជ្ជៈជាច្រើន​ទៀតផងដែរ​៕