ពិតជារំភើបណាស់ សម្រាប់អ្នករស់នៅក្នុងក្រុងប៉ោយប៉ែត នៅពេលនេះ ស៊ុបចង្កាក់ Volcano បានបើកសាខាថ្មីនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជាមួយនឹងការបើកសាខាថ្មីនេះ ស៊ុបចង្កាក់ Volcano នឹងបញ្ចុះតម្លៃពិសេសសម្រាប់អតិថិជនចំនួន ២០ ភាគរយ ក្នុងរយៈពេល ១០ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៩ នេះតទៅ។

ប្រសិនបើបងប្អូននៅប៉ោយប៉ែត ចង់ភ្លក្សរស់ជាតិដ៏ឆ្ញាញ់ និងមានការបញ្ចុះតម្លៃទៀតនោះ សូមអញ្ជើញទៅសាខាហាងស៊ុបចង្កាក់​ Volcano នៅក្រុងប៉ោយប៉ែត ទល់មុខភោជនីយដ្ឋាននាគទិព្វ ផ្លូវចូលក្លោងទ្វារខាងជើងនាគទិព្វ កន្លែងញាំការ ឬទាក់ទងតាមទូរសព្ទលេខ 090 222 226 ។

ការបើកសម្ពោធសាខាថ្មីនេះកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន ក្នុងបន្ទាយមានជ័យ ជាពិសេសនៅក្រុងប៉ោយប៉ែត។អ្វីដែលពិសេសទៀតនោះស៊ុបចង្កាក់ Volcano និងផ្ដល់​ឪកាសការងារជូន យុវជនក្នុងខេត្តបន្ទាយមានជ័យផងដែរ។

បច្ចុប្បន្ន ស៊ុបចង្កាក់ Volcano បានពង្រីកសាខារបស់ខ្លួនរហូតដល់ទៅ២១សាខាហើយ នៅទូទាំងប្រទេសកម្ពុជាហើយក៏បើកឱកាសឲ្យប្រជាជនកម្ពុជាតាមបណ្ដាខេត្តនានា ទិញសិទ្ធិធ្វើអាជីវកម្មបន្ត( Franchise)ផងដែរ។

គួរបញ្ជាក់ថាចំណុចពិសេសរបស់ហាងស៊ុបចង្កាក់ Volcano ដែលអាចទាក់ទាញ​អតិថិជនគាំទ្រខ្លាំងបែបនេះ គឺដោយសាររសជាតិ​ទឹកស៊ុបធ្វើឡើង​ដោយខ្លួនឯងផ្ទាល់​មិននាំចូលពីបរទេសឡើយ រីឯសេវាកម្មល្អគួបផ្សំនឹងការតុបតែង​ហាងមើលទៅ​គួរទាក់ទាញ៕

អត្ថបទ ពាណិជ្ជកម្ម