រោងចក្រច្នៃសំរាមទៅជាគ្រឿងសង្ហារឹមរបស់ជប៉ុន នឹងមានវត្តមានក្នុងទឹកដី នៃខេត្តស្វាយរៀងជាលើកដំបូង នាពេលឆាប់ៗនេះ។ នេះបើតាមលទ្ធផលនៃជំនួបរវាងអភិបាលខេត្តស្វាយរៀង និងនាយកក្រុមហ៊ុនជប៉ុន។

កាលពីព្រឹកមិញ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយបានជួបពិភាក្សាជាមួយលោក YUSUKE OKUMURA នាយកក្រុមហ៊ុន GOMI RECYCLE 110 CO.,LTDរបស់ជប៉ុន និងលោក Yasuhara តំណាងJICA និងសហការី។

បើតាមលោក YUSUKE OKUMURA មកដល់ពេលនេះក្រុមហ៊ុនកំពុងត្រៀមនាំចូលរថយន្តដឹកសំរាម និងដំឡើងរោងចក្រកែឆ្នៃសំរាម នៅលើទីតាំងដែលក្រុមហ៊ុន និងរដ្ឋបាលខេត្ត បានជ្រើសរើសរួចមកហើយក្នុងទឹកដីខេត្តស្វាយរៀង។

លោក ម៉ែន វិបុល បានសម្ដែងការអរគុណដែលក្រុមហ៊ុនសម្រេចនិយោគនៅក្នុងខេត្តស្វាយរៀង ហើយថាក្នុងនាមរដ្ឋបាលខេត្ត លោកនឹងបន្តគាំទ្រ សហការតទៅមុខទៀត ដើម្បីឲ្យគម្រោងមួយនេះ សម្រេចបានជោគជ័យ១០០ភាគរយ។

ការបង្កើតរោងចក្រកែច្នៃសំរាម ទៅជាសម្ភារសំណង់ និងគ្រឿងសង្ហារឹម ត្រូវបានភាគីទាំងពីរសម្ដែងការសាទរដូចគ្នា ពីគ្រោះផលនៃការវិនិយោគនេះ នឹងធ្វើឲ្យពលរដ្ឋមានការធ្វើច្រើនផង និងជួយដល់ការលើកកំពស់បរិស្ថានផង៕