មិនយូរប៉ុន្មានទៀតទេ ច្រកទ្វារព្រំដែនថ្មីមួយទៀតនឹងលេចចេញជារូបរាងឡើង នៅខែ ធ្នូ ឆ្នាំ ២០១៨ខាងមុខ នៅចំណុចនៅភូមិស្ទឹងបត់ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដើម្បីជាការឆ្លើយតបនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការធ្វើពាណិជ្ជកម្មជា​មួយប្រទេសថៃ។

កិច្ចជំនួបពិភាក្សាសម្តែងការគួរសមរវាងគណៈប្រតិភូ NEDA  និងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ ភាគី​ទាំងពីរបានពិភាក្សាពីនិតិវិធីពន្លឿនទៅ​លើគម្រោង​នៃការសាងសង់ច្រកទ្វារព្រំដែន​អន្តរជាតិស្ទឹងបត់ ក្រោមកិច្ចព្រមព្រៀងប្រាក់កម្ចីសម្បទាន រវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា។

ច្រកទ្វារព្រំដែនស្ទឹងបត់នេះ នឹងក្លាយទៅជាច្រព្រំដែនសំខាន់ទីពីរនៅក្នុក្រុងប៉ោយប៉ែត បន្ទាប់ពីច្រកព្រំដែនប៉ោយប៉ែត ដែលនឹងជួយសម្រួលទៅដល់ការធ្វើពាណិជ្ជកម្ម​រវាងកម្ពុជា​និងថៃ ការដឹកជញ្ជូនទំនិញចេញចូលរវាងកម្ពុជា-ថៃ ការចេញចូល​របស់ភ្ញៀវទេសចរជាដើម ៕

អត្ថបទ៖ សាវតា