ជំងឺគ្រុនពោះវៀន គឺជាជំងឺឆ្លងមួយប្រភេទ ដែលបណ្តាលមកពីមេរោគម៉្យាងឈ្មោះថា Salmonella Typhi ដែលស្ថិតនៅក្នុងក្រុមពពួក Enterobacterie ។

ការឆ្លងរាលដាល និងការរាតត្បាត : ជំងឺគ្រុនពោះវៀនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយរបៀបពីរយ៉ាងគឺ៖
-ផ្ទាល់ ៖ គឺដោយសារដៃអ្នកជំងឺមិនស្អាតដែលមានមេរោគ
-មិនផ្ទាល់ ៖ គឺសំដៅទៅលើចំណីអាហារ និងទឹកបរិភោគ ដែលមានមេរោគ ហើយអត្រានៃការរាលត្បាតមេរោគគឺឃើញមាន ១៣-១៦លាននាក់ដែលកើតជំងឺគ្រុនពោះវៀនក្នុងមួយឆ្នាំ និងបណ្តាលឲ្យមនុស្សស្លាប់ ក្នុងអត្រា២០ម៉ឺននាក់ ក្នុងមួយឆ្នាំទូទាំងពិភពលោក។

រោគសញ្ញានៃជំងឺគ្រុនពោះវៀនមានដូចជា៖
-អាការៈក្តៅខ្លួនថេរ ដែលអាចឡើងសល់ ៤០ដឺក្រេ
-ឈឺក្បាល
-អណ្តាតអ្នកជំងឺឡើងសផ្នែកកណ្តាល និងក្រហមជុំវិញ
-ជីពចរមិនស៊ីចង្វាក់ ជាមួយនឹងកម្តៅ
-មិនបត់ជើងធំ ហើយពោះអ្នកជំងឺចុចទៅឈឺ ភាគច្រើនឈឺនៅចំហៀងខាងស្តាំ ផ្នែកខាងក្រោមបន្តិច
-មានគ្រាប់ឈាមសចុះ។

ការធ្វើរោគវិនិច្ឆ័យ : ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺគ្រុនពោះវៀន គឺជាការស្មុគស្មាញបន្តិច ប៉ុន្តែត្រូវដឹងឲ្យច្បាស់ពីពេលវេលាដែលអ្នកជំងឺគ្រុនពោះវៀន។

ការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនពោះវៀនមានដូចជា៖
-Hemocultures គឺជាយកឈាមទៅបណ្តុះ ហើយតេស្តក្នុងមួយសប្តាហ៍ទីមួយ គឺបានផលល្អណាស់ (៨០-៩០%) នៅសប្តាហ៍ទីពីរ ក៏យើងអាចបូមឈាមទៅបណ្តុះដែរ ប៉ុន្តែបានផលតែ ៤០% ទេ។
-Serologie de WIDAL et FEIIX ដែលតេស្តនេះផ្តល់ពុំសូវល្អទេ ហើយតេស្តនេះភាគច្រើនគេធ្វើនៅសប្តាហ៍ទី២ និងសប្តាហ៍ទី៣។
-Coproculture ដែកតេស្តនេះ គឺត្រូវយកឈាមទៅបណ្តុះ ហើយតេស្តនេះធ្វើឡើង ដើម្បីបញ្ចាក់ថាតើអ្នកជំងឺផ្ទុកមេរោគក្នុងពោះវៀនរ៉ាំរ៉ៃ ឬអត់ ដែរតេស្តនេះផ្តល់ផលបានត្រឹមតែ ៣០%ទេ។

ផលវិបាក : ប្រសិនបើយើង មិនបានទទួលបានការព្យាបាលត្រឹមត្រូវទេ ជំងឺគ្រុនពោះវៀននេះបានផ្តល់ផលវិបាកច្រើនយ៉ាងដូចជា៖
-អ្នកជំងឺអាចហូរឈាមនៅក្នុងចុងពោះវៀនតូច
-អ្នកជំងឺអាចធ្លាយចុងពោះវៀនតូច
-អាចបណ្តាលឲ្យអ្នកជំងឺម៉្យាងទៀត ឈ្មោះថា Choc endotoxinique គឺជាជំងឺរលាកស្រោមខួរ និងបណ្តាលឲ្យអ្នកជំងឺ កើតជំងឺរលាកស្រោមបេះដូង ប៉ុន្តែជំងឺទាំងពីរនេះ គេឃើញកើតមានក្នុងអត្រាតិចតួចទេ។

ការព្យាបាលទៅលើជំងឺគ្រុនពោះវៀននេះ សូមទៅជួបវេជ្ជបណ្ឌិតដេីម្បីធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា គឺអាចព្យាបាលឲ្យជាសះស្បើយបាន

ប្រភព : Medical Consultant Clinic និងហ្វេសប៊ុក TH5 Medical onlineshop