អតិថិជនរបស់ Metfone WiFi ដែលចង់ចុះឈ្មោះប្រើប្រាស់អ៊ីនធឺណិត ឥឡូវនេះលែងពិបាកក្នុងការចុះឈ្មោះ នឹងអាចចុះឈ្មោះបានយ៉ាងងាយស្រួលផងដែរ។
អតិថិជនអាចចុះឈ្មោះតាមរយៈ គេហទំព័ររបស់មិត្តហ្វូន ឬក៏តាមរយៈគេហទំព័រ https://www.metfone.com.kh/kh/registerftth និងបំពេញព័ត៌មានងាយៗ ដូចជា ឈ្មោះ លេខទូរសព្ទ អាស័យដ្ឋានដែលចង់ភ្ជាប់ ឬអ៊ីម៉ែល រួចចុច ចុះឈ្មោះ ជាការស្រេច នោះបុគ្គលិកផ្នែកលក់នឹងធ្វើការទំនាក់ទំនងទៅកាន់លោកអ្នកដោយផ្ទាល់ បន្ទាប់ពីលោកអ្នកធ្វើការចុះឈ្មោះរួចរាល់។
អតិថិជនអាច ពិនិត្យមើលនិងតាមដានដោយផ្ទាល់ចំពោះដំណើរការនៃការភ្ជាប់បណ្តាញអ៊ីនធឺណិត តាមរយៈគេហទំព័ររបស់ Metfone ដែលអតិថិជនបានចុះឈ្មោះផងដែរ។
លោកអ្នកអាចចុះឈ្មោះបានយ៉ាងងាយស្រួលដោយគ្រាន់តែអនុត្តន៍តាមការណែនាំ ដូចខាងក្រោមនេះ៖ • ចូលទៅកាន់គេហទំព័រ របស់ https://www.metfone.com.kh
 • ចុចយកភាសាខ្មែរ
 • ចុចលើពាក្យ “Internet”
 • ចុចលើពាក្យ “Register FTTH”
 • បន្ទាប់មក ធ្វើការជ្រើសរើសកញ្ចប់តំលៃណាមួយដែលលោកអ្នកពេញចិត្ត
 • រួចហើយចុចលើពាក្យ ទិញ នឹងបំពេញព័ត៌មានលំអិតរបស់លោកអ្នក ដូចជា
 • ឈ្មោះ លេខទូរសព្ទ អ៊ីម៉ែល អាសយដ្ឋាន
 • រួចហើយចុចលើប្រអប់ Im not a robot
 • បន្ទាប់មកចុចលើពាក្យ ចុះឈ្មោះ រួចជាការស្រេច
 • លោកអ្នក នឹងទទួលបានសារបញ្ជាក់ ថាការចុះឈ្មោះរបស់លោកអ្នកទទួលបានជោគជ័យ
 • លោកអ្នកក៏អាចតាមដានដំណើរការ នៃការចុះឈ្មោះរបស់លោកអ្នកបានផងដែរ
  មិត្តហ្វូននាំមកជូនលោកអ្នកនូវសេវាអ៊ីនធឺណិតវ៉ាយហ្វាយឈានមុខគេនៅកម្ពុជា។
  ព័ត៌មានលម្អិត ក្នុងការចុះឈ្មោះ លោកអ្នកអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 0976 197 197 / 0976 097 097