ភ្នំពេញ៖ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិជាង២១ម៉ឺនតោន រយៈពេល ៤ខែដើមឆ្នាំ២០១៩នេះ ពោលគឺកើនឡើង៨.៣១ភាគរយ បើធៀបនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍ផ្លូវការរបស់លេខាធិការ​ដ្ឋាន​ច្រកចេញ​ចូល​តែមួយ សម្រាប់ការបំពេញបែបបទនាំចេញអង្ករ។

យោងតាមរបាយការណ៍បានបង្ហាញថា ប្រទេសចិន ជាប្រទេសដែលទទួលទិញអង្ករពី​កម្ពុជា ច្រើនជាងគេ បន្ទាប់ពីប្រទេសចំនួនជិត៧០ ផ្សេងទៀត។

ចំណែកប្រទេសនៅសហគមន៍អឺរ៉ុប នាំចេញអង្ករពីកម្ពុជា បានតែ ៦.៥ម៉ឺនតោន​ប៉ុណ្ណោះ ស្មើនឹងជាង៣០ភាគរយនៃចំនួនអង្ករ ដែលកម្ពុជាបាននាំចេញទាំងអស់។

សូមរំលឹកថា កាលពីឆ្នាំ២០១៨ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង ៦២ម៉ឺនតោន ខណៈក្តីរំពឹងរបស់រាជរដ្ឋាភិបាល ជំរុញការនាំចេញអង្ករ ឲ្យបាន១លានតោនក្នុង១ឆ្នាំ៕

អត្ថបទ៖ ខ្មែរណាស់