ប្រទេសចិនបានចុះកិច្ចព្រមព្រៀងក្នុងការចំណាយលុយចំនួន៣៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបញ្ជាទិញយន្តហោះដឹកអ្នកដំណើរចំនួន៣០០គ្រឿង ពីក្រុមហ៊ុនAirbus របស់ប្រទេសបារាំង ដែលការបញ្ជាទិញនេះ បានធ្វើឡើងតែក្នុងរយៈពេល២៤ម៉ោង បន្ទាប់ប្រទេសពីប្រទេសចិនបានប្រកាសព្យួរអាជ្ញាប័ណ្ណចំពោះការហោះហើររបស់យន្តហោះ Boeing 737 Max ក្រោយពីយន្តហោះប្រភេទនេះចំនួនពីរគ្រឿងបានធ្លាប់ជាបន្តបន្ទាប់ក្នុងរយៈពេលតែ៥ខែកន្លងមកនេះ។

កិច្ចព្រមព្រៀងទិញយន្តហោះដឹកអ្នកដំណើររបស់ទីក្រុងប៉េកាំងជាមួយក្រុមហ៊ុនផលិតយន្តហោះរបស់បារាំងនេះ បានកើតឡើង ស្របពេលប្រធានាធិបតីចិនលោក ស៊ី ជីពីង បានធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសបារាំងកាលពីថ្ងៃអាទិត្យនិងច័ន្ទនេះ ដើម្បីជួបជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង។

យន្តហោះធុន Boeing 737 Max 8 ចំនួនពីរគ្រឿងរបស់ក្រុមហ៊ុន Boeing ដោយមួយគ្រឿងបានធ្លាក់នៅក្នុងខែតុលាឆ្នាំ២០១៨សម្លាប់មនុស្សអស់ចំនួន១៨៩នាក់ និងមួយគ្រឿងទៀតបានធ្លាក់នៅថ្ងៃទី១០ក្នុងខែមីនានេះ សម្លាប់មនុស្ស១៥៧នាក់។ ក្រោយមានករណីធ្លាក់យន្តហោះទាំងនេះ បានធ្វើឱ្យប្រទេសក្នុងពិភពលោកជាច្រើន រួមទាំងចិនផង​បានចេញប្រកាសជាបន្តបន្ទាប់ដើម្បីផ្អាកយន្តហោះម៉ាកនេះ ឈប់ហោះហើរដឹកដំណើរតទៀត៕

T