ប្រទេសចិនមានដីស្រែចំការតិចជាង១/១០នៃផ្ទៃដីស្រែចំការពិភពលោក។​ ដូច្នេះ​តើចិនធ្វើដូចម្តេច ដើម្បីផ្គត់ផ្គង់អាហារដល់កំនើនប្រជាជន​ ដ៏លើសលុប​របស់​ខ្លួន?

ចិនទិញដី​កសិកម្ម​ពីបណ្តាប្រទេសផ្សេងៗ ដើម្បីមានលទ្ធភាពផ្គត់ផ្គង់​អាហារ​ដល់ប្រ​ជាជន​ខ្លួន។​ ហយើចិន ក៏ទិញពីក្រុមហ៊ុនម្ហូបអាហារបរទេសជាច្រើន ដើម្បីបំពេញ​តម្រូវការ​របស់ខ្លួន។ ក្រុមហ៊ុនអាហារដែលផលិតអោយចិនមាននៅដូចជា ក្រុមហ៊ុន​របស់អាមេរិច ស៊ីលី តង់សានី និងអ៊ុយគ្រែនជាដើម។​

ក្នុងនោះ​ ចិនក៏ចង់ធ្វើ​ទំនើប​កម្មលើកសិដ្ឋានខ្លួន ដើម្បីបំពេញតម្រូវការផងដែរ។ ប៉ុន្តែមានបញ្ហាជាច្រើន​ប្រឈម​ចំពោះប្រទេសចិននោះគឺ ​ ចិនមានទំហំដីកសិដ្ឋា​នមធ្យមតូច​ជាងគេបំផុត​លើ​ពិភពលោក​ ប្រហែល ២.៥ហិចតា​ និងមានកសិដ្ឋាន​តូចៗចំនួន ២០០​លានកសិដ្ឋាន ដែលជាហេតុធ្វើឲ្យដីមាន​បញ្ហានៅក្នុងសង្គម។ ហើយអាជ្ញាធរចិន បានជំរុញ​អោយ​កសិកររាប់​លាននាក់ចេញ​ពីដីរបស់ពួគេ។ចិនបានផ្លាស់ប្តូរទំលាប់នៃការបរិភោគយ៉ាងឆាប់រហ័ស។ ឥឡូវនេះប្រជាជន​ចិន​បរិភោគ​សាច់​យ៉ាងច្រើនរហូតដល់បីពេលដូចកាលពីឆ្នាំ១៩៩០។​ ហើយការទទួល​ទានទឹកដោះគោប្រចាំថ្ងៃមានការកើនឡើងបួនដង នៅរវាងឆ្នាំ១៩៩៥ និង២០១០ នៅពេលទំលាប់នៃការបរិភោគរបស់ចិនផ្លាស់ប្តូរ​ ដូច្នេះចង្វាក់ផលិតកម្ម​អារហារ​ក៏ត្រូវផ្លាស់ប្តូរដែរ៕

ប្រែសម្រួល៖ សាវតា