ការព្យាករណ៍ពីក្រសួងធនធានទឹក នឹងឧតុនិយម ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២១ ខែមករា នេះ នឹងមានភ្លៀងធ្លាក់កក់ខែ នៅខេត្ត-ក្រុងមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកំពត។

ក្រសួងធនធានទឹកបញ្ជាក់បន្តថា ស្ថានភាពអាកាសធាតុបែបនេះ ដោយសារកម្ពុជាកំពុងទទួលរងឥទ្ធិពលខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ខ្សោយពីប្រទេស។ ក្រសួងបន្ថែមថា មូលហេតុអាចមានភ្លៀងកក់ខែនៅថ្ងៃទី១៩ដល់ថ្ងៃទី២១ មករា ដោយសារអំឡុងពេលនោះ កម្ពុជានឹងទទួលខ្យល់បក់ពីទិសខាងកើត ចេញពីសមុទ្រចិនខាងត្បួង៕