លោកវរ:សេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង បានស្លាប់បន្ទាប់ពីលោកនិងគ្រូផ្សេងទៀតចំនួន១៣នាក់ បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី29 និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី30 នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់នៅព្រឹកថ្ងៃទី១៤មករានេះ។

បញ្ជាការដ្ឋានកងទ័ពពិសេសបានរាយការណ៍ថា លោក លឹម សាយ បានបញ្ជាឆត្រយោងខុសបច្ចេកទេសធ្លាក់មកក្រោម ហើយបានធ្វើឱ្យមានគ្រោះថ្នាក់រងរបួសធ្ងន់ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ ប៉ុន្តែនៅម៉ោង ១២និង៣០នាទី ទើបទទួលបានដំណឹងថា លោកបានបាត់បង់ជំវិត។



ក្រុមគ្រួសារបានស្នើសុំយកសពលោកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង៕