អ្នកវិទ្យាសាស្រ្ដបានរកឃើញថា​ គ្រាប់ផ្លែល្ហុងគឺមានអត្ថប្រយោជន៍ខ្លាំងណាស់​សម្រាប់សុខភាព ​ព្រោះវាអាចជួយសម្លាប់សត្វល្អិតព្រូននៅក្នុងពោះវៀន​ជួយប្រឆាំងកើតជំងឺឆ្លងផ្សេងៗដែលបង្កឡើងពីបាក់តេរី​និងជួយការពារកុំឱ្យខូចក្រលៀនផងដែរ។

គ្រាប់ផ្លែងល្ហុង​ គឺសម្បូរទៅដោយប្រូតេអ៊ីន កាល់ស្យូម ម៉ាញេស្យូម និងផូស្វ័រជាច្រើន។គ្រាប់ផ្លែល្ហុង គឺមានរសជាតិហិលស្រដៀងគ្នានឹងគ្រាប់ម្រេច​ហើយគេអាចប្រើគ្រាប់ផ្លែល្ហុងធ្វើជាគ្រឿងផ្សំជាមួយមុខម្ហូបជាច្រើនមុខ ​ដើម្បីបរិភោគ។

គ្រាប់ផ្លៃល្ហុងជួយសម្លាប់ស្អិតក្នុងពោះវៀន(ព្រូន)

ការសិក្សាមួយស្ដីពីការបរិភោគគ្រាប់ផែល្ហុងក្រៀម ​បានរកឃើញថា គ្រាប់ផ្លៃហ្លុង គឺមានប្រសិទ្ធិភាពក្នុងការព្យាបាលឬសម្លាប់សត្វព្រូនល្អិតៗនៅក្នុងខ្លួនមនុស្ស។ ការអះអាងបែបនេះ គឺបន្ទាប់ពីមានការពិសោធមួយទៅលើក្មេងៗមួយចំនួន ដែលកើតមានសត្វព្រូនក្នុងពោះវៀន ហើយបានឱ្យពួកគេបរិភោគគ្រាប់ផ្លែល្ហុងចំនួន២០មីលីក្រាមជារៀងរាល់ថ្ងៃ។ រយៈពេល៧ថ្ងៃក្រោយ លទ្ធផលពិសោធន៍បង្ហាញថា ព្រូននៅក្នុងខ្លួនរបស់ក្មេងៗទាំងនោះប្រហែល៧១% បានថយចុះឬត្រូវបានសម្លាប់ចោល។

គ្រាប់ផ្លែល្ហុងជួយព្យាបាលជំងឺដំបៅក្រពេះ

ការសិក្សានៅក្នុងឆ្នាំ២០១៥កន្លងទៅក៏បានរកឃើញថា​ ការបរិភោគគ្រាប់ផ្លែល្ហុង គឺអាចជួយកាត់បន្ថយឬព្យាបាលដំបៅក្រពះរហូត៨៤%។ ការសិក្សានេះអះអាងទៀតថា គ្រាប់ផ្លែហ្ហុងមានលក្ខណៈសម្បត្តិ ជួយជំរុញការបង្កើតទឹករំអិលនៅក្នុងក្រពះ ដែលជួយកាត់បន្ថយអាស៊ីតនៅក្នុងក្រពះ។

គ្រាប់ផ្លែល្ហុងជួយប្រឆាំងជំងឺឆ្លងបង្កឡើងដោយបាក់តេរី

ការផ្សព្វផ្សាយនូវលទ្ធផលស្រាវជ្រាវមួយក្នុងឆ្នាំ២០១៤បានរកឃើញថា គ្រាប់ផ្លែល្ហុងនិងស្លឹកល្ហុង គឺអាចជួយសម្លាប់ធាតុបង្កជំងឺដែលបង្កឡើងពីបាក់តេរី ដូចជាបាក់តេរី Staphylococcusaureus Pseudomonas aeruginosa E.Coli និងបាក់តេរី Salmonella typhi។

គ្រាប់ផ្លែល្ហុងជួយការពារការខូចក្រលៀន

ប្រសិទ្ធិភាពនៃសារជាតិប្រឆាំងអុកស៊ីតកម្មរបស់គ្រាប់ផ្លែល្ហុង គឺអាចជួយការពារក្រលៀន និងទប់ស្កាត់ការខូចក្រលៀន។ការធ្វើតេស្តមួយបានបង្ហាញថា គ្រាប់ផ្លែល្ហុងគឺពិតជាបានជួយការពារមុខងាររបស់ក្រលៀនមែន។ការអះអាងបែបនេះ បន្ទាប់ពីរយៈពេល៨ថ្ងៃ នៃការសាកល្បងបរិភោគគ្រាប់ផ្លែល្ហុង គឺការធ្វើតេស្ដឈាមបង្ហាញថា គ្រាប់ផ្លែល្ហុងបានជួយការពារការខូចក្រលៀន៕

ប្រភព៖ Healthy and Natural World