សំបុត្រ អញ្ជើញ ការ ប្រហារ ប្រាក់ខែ តែ ការហូប ការ ញឹកញាប់ និង ដោយ មិនបាន គិតគូ ដល់ សុខភាព ក៏ អាច ប្រហារ សុខភាព បានដែរ ។ សុខភាព អាច នឹង កាន់តែ ប្រឈម នឹង ហា នី ភ័យ កាន់តែ ខ្ពស់ សម្រាប់ អ្នក ហូប ស្រា ក្នុងពេល ចូលរួម ម ង្គ មការ ។

ជាទូទៅ នៅលើ បណ្ដាញ សង្គម ហ្វេ ស ប៊ុ ក គេ ឧស្សាហ៍ ឃើញ មហាជន បង្ហោះ ព្រោងព្រាត អំពី ការបែងចែក ពេលវេលា ចូលរួម មង្គល ការដែល ប្រារព្ធ ក្នុង ថ្ងៃ តែមួយ ។ អ្នកខ្លះ បង្ហោះ ដូច្នេះ ដើម្បី ប្រាប់ ន័យធៀប ទៅនឹង ថវិការ ត្រូវ បែងចែក សម្រាប់ ចំណងដៃ តែ អ្នកខ្លះ ក៏ បង្ហោះ រអ៊ូរ ត្រង់ៗ តែម្ដង ក៏មាន ។

ប៉ុន្តែ គេ កម្រ ឃើញ ណាស់ អ្នក បង្ហោះ រអ៊ូរ ពី បញ្ហា សុខភាព ប្រសិនបើ មួយ សប្ដាហ៍ ហូប ការ ពីរ បី រោង នោះ ។ បើ មាន គឺ អ្នក បង្ហោះ រូប ឬ សំណេរ ថា មិន ស្រួលខ្លួន ដោយសារតែ ស្រវឹង ជ្រុល ក្នុងអំឡុងពេល ញាំ ការ កាលពី ពេលយប់ …. ។

មើលទៅ ដូចជា សម ញ្ញ ប៉ុន្តែ បើ យើង ប្រ ហេស នោះ សុខភាព អាច នឹងត្រូវ បៀតបៀន ដោយសារ ការហូប អាហារ ក្នុង ពិធី អាពាហ៍ពិពាហ៍ និង ការហូប ស្រា ក្នុងអំឡុង ពេលនោះ ។ ជា ការពិត ក៏មានដែរ អ្នក ដែល ចូលរួម មង្គលការ បានគិត គូ ពី បញ្ហា អាហារ និង ស្រា ។

ប៉ុន្តែ អ្នកខ្លះ អាច ភ្លេចខ្លួន ហើយ ចេះតែ ឆ្ងល់ ថា ដូចជា ឡើង គីឡូ ដូចជា ឈឺ ច្រើន ឬ សុខភាព មិនសូវ ល្អ ដូច មុន ។ តើ អាច ទេ ដែរ ថា បញ្ហា នេះ បណ្ដាលមកពី ការហូប ស្រា និង ហូប អារ ហារ ច្រើន ប្រភេទ ក្នុង ពិធីមង្គលការ ? គ្មាន ចម្លើយ ជាក់លាក់ ឡើយ ។
សំណេរ នេះ យើង ផ្ដល់ជូន ប្រិយមិត្ត ដើម្បី គ្រាន់តែ ចែករំលែក ទស្សនៈ តិចតួច ពាក់ព័ន្ធ នឹង ការហូប អាហារ និង ស្រា ក្នុង ពិធីមង្គលការ ញឹកញាប់ ។ ព្រោះ បច្ចុប្បន្ន ម្ហូបអាហារ ត្រូវបាន អ្នក បរិភោគ លេប ចូលក្នុង ពោះ ដោយ មន្ទិលសង្ស័យ គឺ តើ អាចមាន សារជាតិ គីមី ដែរ ទេ ?

ដូច្នេះ សង្ឃឹមថា ប្រិយមិត្ត នឹង អាច ពិចារណា បាន ចំពោះ ក្ដីកង្វល់ ដែលថា តើ ការហូប ការ ញឹកញាប់ ហើយ ថែមទាំង ហូប ស្រា ទៀត នោះ អាច ប៉ះពាល់ ដល់ សុខភាព ដែរឬទេ ? អ្វីដែល គួរ ដឹង គឺ ត្រឹម ថែ មង្គលការ មិនមែន ប្រហារ តែ ប្រាក់ខែ នោះទេ ពោលគឺ បើ ប្រ ហេស សុខភាព យើង ក៏ អាច ប្រឈម ដែរ ៕