ពុទ្រានិងក្រូចឃ្វិច ធម្មជាតិគ្មានសាធាតុគីមី របស់កសិករនៅស្រុកម៉ាឡៃនិងសំឡូត ខេត្តបាត់ដំបង​ បានមកដល់ហាងផ្សារសហគមន៍ខ្មែរ។ ពុទ្រា មានរស់ជាតិផ្អែមឆ្ងាញ់​ និងក្រូចឃ្វិចទឹកឃ្មុំ មួយឆ្នាំមានតែម្តងទេ ​រស់ជាតិផ្អែមឆ្ងាញ់បើបានភ្លក្សហើយគឺដឹងតែទិញតែម្តង។

ប្រសិនបងប្អូន ត្រូវការសូមអញ្ជើញទៅផ្សារសហគមន៍ខ្មែរ ដែលមានទីតាំងស្ថិតនៅខាងត្បូងជាប់ផ្សារស្ទឹងមានជ័យថ្មីរាជធានីភ្នំពេញ ឬទាក់ទងទៅលេខទូរសព្ទ ហាងផ្ទាល់ 093335496។



អ្នកស្រី សយ សុម៉ាលី  ស្ថាបនិកផ្សារសហគមន៍ខ្មែរ បានអះអាងថា នៅពេលខាងមុខ អ្នកស្រីចង់ពង្រីកផ្សារសហគមន៍ខ្មែរឱ្យបានច្រើនកន្លែង ដើម្បីឱ្យពលរដ្ឋនៅទូទាំងទីក្រុងភ្នំពេញ បានបរិភោគបន្លែធម្មជាតិនិងមានសុវត្ថិភាព ហើយក៏ដើម្បីចូលរួមជួយផ្ដល់ប្រាក់ចំណូលដល់ប្រជាកសិករ ដែលរស់នៅតាមទីជនបទ។