ខ្ទឹមសនិងក្រហមសុទ្ធតែមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព​ ដោយសារវាមានផ្ទុកសារជាតិប្រឆាំងប្រព័ន្ធអុកស៊ីតកម្ម វីតាមីន ជាតិរ៉ែ និងអាស៊ីតអាមីណូ ដែលមានប្រយោជន៍សម្រាប់អ្នកកំពុងប្រឈមនិងជំងឺលើសឈាម និងអ្នកធាត់ជ្រុល។

តាមការសិក្សាស្រាវជ្រាវពីក្រសួងកសិកម្មសហរដ្ឋអាមេរិកបង្ហាញថា ហេតុផលមួយដែលខ្ទឹមពិតជាមានសារៈសំខាន់ ដោយសារវាមានផ្ទុកអាស៊ីតអាមីណូ ដូចជា Lysine threonine leucine and phenylalanine ដែលសំខាន់សម្រាប់ជួយដល់ប្រព័ន្ធរលាយអាហារនៅក្នុងរាងកាយ និងជាមុខងារសំខាន់សម្រាប់ជួយឱ្យស្រកទម្ងន់។

ចំពោះសារជាតិប្រឆាំងប្រព័ន្ធអុកស៊ីតកម្មដែលមានក្នុងស្ទឹមសនិងក្រហម គឺមានសមាសភាពដើម្បីប្រឆាំងជំងឺលើសឈាម។ វាជាគំនិតល្អប្រសិនបើបានបរិភោគខ្ទឹមជារៀងរាល់ថ្ងៃ ទាំងការបរិភោគឆៅឬចម្អិន សម្រាប់អ្នកកើតមានជំងឺលើសឈាម។

ក្រៅពីនេះ ខ្ទឹមក្រហមឬសក៏អាចព្យាបាលចំពោះមូសខាំដើម្បីកាត់បន្ថយការឡើងកន្ទួលឬរមាស់ ដោយលោកអ្នកគ្រាន់តែ​ចិតខ្ទឹមជាចំណិតស្ដើងហើយបិទលើកន្លែងដែលមានមូសខាំនិងទុករយៈ២ទៅ៣នាទី រហូតកន្ទួលរមាស់នោះ​បាត់ទៅវិញ៕