មន្ទីរកសិកម្មខេត្តក្រចេះ កាលពីពេលថ្មីៗនេះ បានរៀបចំទិវាចម្ការបន្លែ ក្រោមការគាំទ្ររបស់គម្រោងសាកវប្បកម្មកម្ពុជា (CHAIN) នៅភូមិព្រែកប្រសព្វកណ្តាល ឃុំព្រែកប្រសព្វ  ស្រុកព្រែកប្រសព្វ ដោយមានកសិករចូលរួមសរុប ៤៥នាក់ ស្ត្រី ១៣នាក់។

គោលបំណងនៃទិវានេះ ធ្វើឡើង ដើម្បីបង្ហាញកសិករអំពីសារៈប្រយោជន៍ និងលទ្ធផលនៃការអនុវត្តបច្ចេកទេសដាំដុះ និងបង្ហាញពីការស្វែងរក និងទំនាក់ទំនង អ្នកប្រមូល អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកផ្តល់សេវានានាពាក់ព័ន្ធការដាំបន្លែ ព្រមទាំងវាយតម្លៃលើការអនុវត្តបច្ចេកទេសជាក់ស្តែង។