ក្រសួងសុខាភិបាលបញ្ជាក់នៅថ្ងៃទី៣១កក្កដាថា នៅក្នុងកក្កដាកន្លងទៅនេះ ករណី​ជំងឺ​គ្រុន​ឈីក​ឬ​ជំងឺ​ឈីក​គន់​ហ្គន់​យ៉ា បានកើតឡើងខេត្តចំនួន១២​របស់ប្រទេស​ប្រទេស​កម្ពុជា រួមមានខេត្ត សៀមរាប បន្ទាយមានជ័យ ព្រះ​វិហារ កំពង់ចាម ឧត្តរមានជ័យ ត្បូង​ឃ្មុំ តាកែវ កំពត ខេត្តព្រះសីហនុ ពោធិសាត់ ស្ទឹងត្រែង និងប៉ៃលិន ក្នុង​នោះ​ខេត្ត​សៀម​រាប បន្ទាយមានជ័យ ព្រះវិហារ កំពង់ចាម បានកើតឡើងចំនួន៨០% ។

ក្រសួងបញ្ជាក់ថា ជំងឺគ្រុនឈីកបានកើតលើពលរដ្ឋចំនួន១០២០នាក់ ក្នុង​នោះ​ស្រ្តី​មាន​៥៦២​នាក់ ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខភិបាលបញ្ជាក់ថា ការបង្ការ​ជំងឺ​គ្រុន​ឈីក​គឺ​ដូច​គ្នា​នឹង​ការ​បង្កា​រ​ជំងឺ​គ្រុន​ឈាម​ដែរ គឺត្រូវលុបបំបាត់វត្ថុដក់ទឹក ដែលជាជម្រក​នៃ​ការ​ក​កើត​​សត្វមូសខ្លាញី ត្រូវកម្ចាត់​ដង្កូវ​ទឹក​ន្លែង​ដែល​មាន​ទឹក​ដក់​ដូច​ជា សំបកកង់ឡាន ម៉ូតូ ដប កំប៉ុង ត្រឡោកដូង កំប៉ុងកាហ្វេជ័រ និងវត្ថុផ្សេងៗទៀត​ត្រូវ​ដុត​ឬ​កម្ទេច​ចោល។

នៅតាមគេហដ្ឋានត្រូវរៀបំទុកដាក់ឲ្យមានអនាម័យល្អជុំវិញផ្ទះ និងត្រូវមានពន្លឺថ្ងៃចេញ​ចូលគ្រប់គ្រាន់ ត្រូវពាក់​ខោ​អាវ​វែងៗ និងពេលយប់គេងក្នុងមុងជាប្រចាំ។ ប្រសិនបើ​មាន​​រោគសញ្ញាក្ដៅខ្លួនខ្លាំងភ្លាមៗ កុំសាកល្បង​ព្យា​បាល​អ្ន​ក​ជំងឺ​ដោយខ្លួនឯង ឬព្យា​បាល​អ្នកជំងឺតាមសេវាឯងជនដែលគ្នានសមត្ថភាពផ្នែកជំងឺនេះឲ្យសោះ៕