សិស្សបាក់ឌុបពិនិត្យលទ្ធផលប្រឡង

ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសលទ្ធផលជាថ្មីម្តងទៀត នៅថ្ងៃទី ១៣ ខែកញ្ញា ក្រោយពីធ្វើកោសល្យវិច័យរួចហើយ។ បន្ទាប់ពីដោះ ស្រាយ​បញ្ហាប​ច្ចេក​ទេសរួចមក ក្រសួងបានបញ្ចេញលទ្ធផលថ្មី ដូចតទៅនេះ៖ បេក្ខជនប្រឡងជាប់សរុប ៧៦,០៣៤នាក់ ត្រូវនឹង ៦៧.០៧%។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៤នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ៦,០៤១នាក់ និទ្ទេស D ១៥,១៨០នាក់ និងនិទ្ទេស E ៥២,១៨៣នាក់។

មូលហេតុដែលក្រសួងបញ្ចេញលទ្ធផលប្រឡងបាក់ឌុបជាថ្មីម្តងទៀតនេះ ដោយ បេក្ខជនប្រ​ឡងធ្វើការតវ៉ា ព្រោះកើតទុក្ខមិនសុខចិត្ត និងលទ្ធផលដែល ខ្លួនខំប្រឹងប្រែងរៀនសូត្រ តែបែរជាទទួលបានលទ្ធផលមិនគាប់ប្រសើរ។

ក្រោយពីមានការតវ៉ា ក្រសួងក៏បានបង្កើតគណៈកម្មការកោសល្យវិច័យ ដើម្បីពិ និត្យដោះស្រាយបញ្ហាមិនពេញចិត្តនេះ។ បន្ទាប់ពីបង្កើតគណៈកម្មការពិត្យ ក្រសួង រកឃើញថា ដំណើរការបូកស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រ​មានបញ្ហាបច្ចេកទេស​ដែលប៉ះ ពាល់ដល់ពិន្ទុវិញ្ញាសាគណិតវិទ្យារបស់ថ្នាក់វិទ្យាសាស្រ្ត ក្នុងមណ្ឌលមួយចំនួន ដោយ សារ កម្មវិធីកុំព្យូទ័រ មិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិវិទ្យារបស់បេក្ខជនចំនួន ៧៤០មណ្ឌល។ ប៉ុន្តែទោះជាយ៉ាងណា ក្រសួងបានកោសល្យវិច័យរកឃើញ​លទ្ធផលថ្មីហើយ។

ក្រសួងអប់រំយុវជន និងកីឡា នឹងបង្ហាញឈ្មោះបេក្ខជនប្រឡងជាថ្មីសម្រាប់​ថ្នាក់វិទ្យា​សាស្រ្តនៅថ្ងៃទី ១៤ កញ្ញា លើទំព័រហ្វេសប៊ុកក្រសួង និងថ្ងៃទី ១៥ កញ្ញា នៅតាម មន្ទីរអប់រំយុវជន និងកីឡា៕

អត្ថបទ៖ សាវតា