ភ្នំពេញ៖ ក្រុមហ៊ុនផាលីតា ត្រេឌីង ឯ.ក Phalita Skin Care បានបើកសម្ពោធ​ហាងថ្មីរបស់តំណាងចែកចាយ ក្រោយពីទទួលបានការគាំទ្រពីអតិថិជន នៅថ្ងៃទី ០9 ខែកុម្ភៈ ឆ្នាំ 2020នេះ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១០ ផ្លូវលូប្រាំ ក្នុងភូមិដំ​ណាក់ធំបី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ និងក្រោម​អធិបតី​ភាពរបស់លោកស្រី កែវ ផាលីតា អគ្គនាយិកាក្រុមហ៊ុនផាលីតា ត្រេឌីង ឯ.ក – Phalita Skin Care ផ្ទាល់តែម្ដង ។

នៅក្នុងឱកាសសម្ពោធហាងថ្មីនេះ លោកស្រីសម្តែងក្តីរំភើប និងសប្បាយរីករាយជាខ្លាំង ខណៈដែលបានឃើញវត្តមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួមក្នុងពិធីសម្ពោធហាងតំណាងចែកចាយថ្មីនេះ។ លោកស្រីបន្តថា ការបើកដំណើរការហាងថ្មី ដែលស្ថិត​នៅក្នុង​ភូមិដំណាក់ធំបី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងគោលបំណង ដើម្បីជួយ​ដល់អ្នក​ដែលមានបញ្ហាស្បែកមុខទាំងបុរស និងស្រ្តី ឲ្យមានសម្រស់ស្រស់ស្អាត និងដោះស្រាយ​រាល់បញ្ហាទាំងឡាយ ដូចជា មុខមុន មុខជាំ មុខអាចម៌រុយ មុខអាឡែក​ហ្ស៊ី និងទទួលញិចមុខមុន គ្រប់ប្រភេទ។ល។

ថ្លែងទៅកាន់ភ្ញៀវកិត្តិយស ដោយទឹកមុខញញឹមរីករាយ លោកស្រី អគ្គនាយិកា​ក្រុមហ៊ុ​ន​ផាលី​តា មានប្រសាសន៍ដូច្នេះថា៖« ក្រុមហ៊ុននាងខ្ញុំមាន ទស្សនៈវិ​ស្ស័យចង់​ឃើញ​បុរស និងស្រ្តីគ្រប់រូប មានសម្រស់ស្រស់ស្អាត និងរីករាយក្នុងជីវិត។ កន្លងមកនេះ នាងខ្ញុំបានជួយអោយស្រ្តីជាច្រើនរូប ឲ្យរួចផុតពីផ្ទៃមុខដ៏អាក្រក់ ឲ្យមានសម្រស់ ស្រស់ ស្អាតតាមបែបធម្មជាតិដោយមានការជឿជាក់ពីនាងខ្ញុំផ្ទាល់ និងបើកឱកាសដល់តំ​ណាងចែកចាយ ២៥ ខេត្តក្រុងផងដែរ»។

លោកស្រីបន្តថា «ឥលូវនេះឃើញថាមានការស្ទុះស្ទាក្នុងការមកចាប់ដៃគូររកស៊ី និងក្រុមហ៊ុនក្នុងការបើកទីតាំងតំណាងចែកចាយបន្ត ដើម្បីអោយអតិថិជន​​ការប្រឹក្សា​ដោយឥតគឹតថ្លៃអំពីរស្បែកុខ និងការញិចមុននិងទិញផលិផលជាដើម»។ល។ លោកស្រីអគ្គនាយកបន្ថែមថា» បច្ចុប្បន្ននេះ មានបុរសស្រ្តីជាច្រើនរូបបានមកទទួល​យកការប្រឹក្សាយោបល់ពីក្រុមហ៊ុន ផាលីតា ស្គីនឃែរ អំពីបញ្ហាស្បែក មុខរបស់ពួកគាត់ ឲ្យមានសម្រស់ស្រស់ស្អាតខ្លាំងជាងមុន។



តាមរយៈការព្យាបាលតាមការកំណត់របស់ក្រុមហ៊ុនយើងខ្ញុំ អតិថិជនបានទទួល​ភាពកក់ក្តៅ និងមានទំនុកចិត្តយ៉ាងខ្លាំងពីការ​ផ្លាស់ប្តូរផ្ទៃមុខរបស់គាត់អោយមាន​សម្រស់ស្រស់ស្អាតយ៉ាងពិតប្រាកដ»។ កន្លងមក អតិថិជនមួយចំនួន ដែលបានមក​ទទួល​សេវាកម្មព្យាបាលពីក្រុមហ៊ុនផាលីតា ត្រេឌីង ឯ.ក – Phalita Skin Care តែងតែលើកសរសើរថា បន្ទាប់ពីទទួលការព្យាបាល និងថែទាំផ្ទៃមុខរួចមក ពិតជាមាន​ភាពផ្លាស់ប្តូរ និងជឿជាក់លើខ្លួនឯងពិតប្រាកដមែន។

ជាមួយគ្នានេះ មានអ្នកខ្លះ បានណែនាំមិត្តភ័ក្តិ របស់ពួកគេ ដែលមានបញ្ហាផ្ទៃមុខ ឲ្យមក​ទទួលការពិភាក្សាជាមួយ ផាលីតាស្គីនឃែរ និងទទួលការព្យាបាល​ឲ្យជាសះ​ស្បើយតាមបែបធម្មជាតិ១០០ភាគរយ។

កាដូពិសេសសម្រាប់ឆ្នាំ2020 នេះ ក្រុមហ៊ុនបានបើកឱកាស អោយនាក់លក់ជាច្រើន និងមានការពង្រីកទីតាំងទៅតាមខេត្ត និងក្រុងនានាផងដែរ។ បើបងប្អូនចង់បានទី​តាំងស្អាត និងផលិតផលល្អ ចំនាយដើមទុនតិច សូមរួសរាន់ឡើង មកដល់ក្រុម​ហ៊ុនផ្ទាល់ ដើម្បីពិភាក្សា ក្នុងការបើកទីតាំងថ្មីៗ ស្អាតៗ មកមុនបានមុន៕012995638