ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានប្រកាសអំពីឱកាសការងារសរុបចំនួន៩៣៥កន្លែង នៅបណ្ដាក្រុមហ៊ុនល្បីៗចំនួន១០។ តំណាងក្រុមហ៊ុន និងក្រុមអ្នកស្វែងរកការធ្វើ អាចជួបគ្នាបាននៅក្នុងវេទិកាការងារប្រចាំខែដែលធ្វើឡើងនាថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញស្ថិតក្នុងបរិវេនក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុនអ៊ីអន ក្រុមហ៊ុនTurbotech ហាងនំបុ័ងBread talk ក្រុមហ៊ុន Baby Outlet ក្រុមហ៊ុនBDlink ក្រុមហ៊ុនGBS ផ្សារទំនើប Lucky  ក្រុមហ៊ុន New Link Marketing Ltd ក្រុមហ៊ុនGFG Investment និងអង្គការដើម្បីភាពញញឹមនៃកុមារ។

សិស្ស និស្សិត អ្នកកំពុងស្វែងរកការងារធ្វើ អាចត្រៀមប្រវត្តរូបសង្ខេប ឬCV ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងបណ្តាក្រុមហ៊ុនទាំងនោះ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច៕