ក្រោយជំនួបរវាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Kong Xiang Jun ប្រធានក្រុមហ៊ុនខាងលើ កាលពីពេលកន្លងទៅ ជាលទ្ធផលក្រុមហ៊ុនវាយនភណ្ឌ Jiangsu Lianfa Textile របស់ចិន គ្រោងនិងវិនិ​យោគ​លើផលិតកម្មស្រូវ និងកប្បាសនៅកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុនវាយនភណ្ឌ Jiangsu Lianfa Textile របស់ចិននេះ បាន​ដំណើរការអស់រយៈពេលជាង ៦០ឆ្នាំ និងមានរោងចក្រនៅទូទាំង​ពិភពលោក​ចំនួន១២ គម្រោងនឹងវិនិយោគលើផលិតកម្មស្រូវ និងកប្បាសនៅកម្ពុជា ខណៈដែល​បច្ចុប្បន្នក្រុមហ៊ុននេះ មានរោងចក្រចំនួនពីររួចមកហើយនៅកម្ពុជា គឺរោងចក្រ Jincheng Garment Factory និង Hengyu Garment Factory៕