An aerial view of a port in Qingdao, east China's Shandong province on November 8, 2018. - China's exports to the US and the rest of the world grew more than expected in October, official data showed on November 8, as its traders apparently rushed shipments across the Pacific ahead of higher tariffs. (Photo by STR / AFP) / China OUT (Photo credit should read STR/AFP/Getty Images)

សង្គ្រាមពាណិជ្ជកម្មកើតឡើងពីការតម្លើងពន្ធលើទំនិញដើម្បីប្រឆាំងគ្នាទៅវិញទីមក កំពុងធ្វើឱ្យក្រុមហ៊ុនមួយចំនួនចង់ដកខ្លួនចេញពីប្រទេសចិន និងងាកមកកាន់ក្រុម ប្រទេសអាស៊ានវិញដែលមានតម្លៃពលកម្មថោកជាង។ ប៉ុន្តែគេដឹងថា នេះគឺជាអ្វីខុស ទៅនឹងការចង់បានរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ ដែលចង់ឱ្យក្រុមហ៊ុន ទាំងនោះត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។

លោក William Ma ប្រធានក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយនៅទីក្រុងហុងកុង បានលើក ឡើងថា ដើម្បីផលប្រយោជន៍ ក្រុមហ៊ុនមួយចំនួន បានស្វែងរកកន្លែងថ្មី ប៉ុន្តែកន្លែង ថ្មីនោះ មិនមែននៅសហរដ្ឋអាមេរិកនោះទេ គឺនៅតាមក្រុមប្រទេសអាស៊ាន។

ជាមួយគ្នានេះ នៅក្នុងស្ទាបស្ទង់មួយរបស់អ្នកជំនាញជនជាតិអាមេរិកពីរនាក់ ឱ្យដឹង ដែរថា ១ភាគ៣នៃក្រុមហ៊ុនដែលឆ្លើយតបនៅក្នុងការស្ទាបស្ទង់នេះ បាននិយាយថា ពួកគេកំពុងស្វែងរកការផ្លាស់ប្ដូរទីតាំងចេញពីប្រទេសចិន ដោយសារតែមូលហេតុ សង្គ្រាមពាណិជ្ជកម្មនេះ។ ប៉ុន្តែមានតែ៦% ប៉ុណ្ណោះបាននិយាយថា ពួកគេចង់ដកការ រកស៊ីពីប្រទេសចិនហើយត្រឡប់ទៅសហរដ្ឋអាមេរិកវិញ៕