ទីក្រុងតាខ្មៅ ត្រូវបានជាប់ពានរង្វាន់ ជាទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី២ នៅឆ្នាំ ២០២០នេះ។    ទីក្រុងតាខ្មៅ  ស្ថិតនៅចំណោម  ខណ្ឌ ក្រុង ចំនួន ២ទៀត គឺទីក្រុងកំពត និងខណ្ឌដូនពេញ  ដែលត្រូវបានទទួលពានរង្វាន់ជយ័លាភី  ទីក្រុងទេស​ចរណ៍ស្អាតអាស៊ាន  ដូចគ្នា និងក្រុងតាខ្មៅដែរ។

ពិធីប្រគល់ពានរង្វាន់នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៦ ខែ កុម្ភៈ ខាងមុខ នៅសួនច្បារ  ច្រមុះជ្រូកមាត់ទន្លេបាសាក់  ក្រុងតាខ្មៅ។

សូមបញ្ជាក់ថា  ការប្រគល់ពានរង្វាន់ជយ័លាភី  ទីក្រុងស្អាតអាស៊ាននេះ បានប្រា​រព្ធធ្វើឡើង​នៅទីក្រុង បេដាសេរី បេកាវ៉ាន់ ប្រទេសព្រុយណេ ក្នុងវេទិកាទេស​ចរណ៍អាស៊ាន  ឆ្នាំ២០២០  កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅ។

គួរបញ្ជាក់ថា ការជ្រើសរើសទីក្រុងស្អាតអាស៊ាន គឺវាយតម្លៃផ្អែក លើសូចនករធំៗ  ចំនួន៧ចំណុចសំខាន់ៗដោយផ្តោតលើ ៖

– ការសហការគ្នាបានល្អ រវាងប្រជាជន និងអាជ្ញាធរមូលដ្ឋាន 

 -ការថែរក្សាសំអាតអនាម័យបរិស្ថានបានស្អាត

– មិនមានផ្សែងបំពុលខ្យល់

-គ្រប់គ្រងសំរាម និងកាកសំណល់បានស្អាតត្រឹមត្រូវ

– ប្រជាជនសហការចូលរួមការពារសន្តិសុខ  សុវត្ថិភាព  ថែរក្សាសណ្តាប់ធ្នាប់  របៀបរៀបរយបានល្អ និងមានសួនលំហែរកាយ មានសោភណ័ភាពស្រស់ស្អាត ជាដើម៕