អ្នកលក់ទំនិញតាមអនឡាញ គ្រប់រូបភាព កំពុងព្រួយបារម្ភ ក្រោយពីលេចលឺដំណឹងថា ក្រសួងនឹងប្រមូលយកពន្ធ លើផលិតផលផ្សេងៗ ដែលដាក់លក់នៅលើអនឡាញ។

តើជាការពិតឬ ដែលក្រសួងសេដ្ឋកិច្ចនឹងយកពន្ធរាល់ការដាក់ លក់ទំនិញនៅលើ អនឡាញ?

ពាក់ព័ន្ធនឹងចម្ងល់នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីបំភ្លឺទៅដល់ សាធារណជន អំពីលទ្ធផលនៃកិច្ចប្រជុំស្ដីពី «សារពើពន្ធអេឡិចត្រូនិច (E-Tax) ​« នេះ កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅនេះ ។

ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបកស្រាយថា នៅកិច្ចប្រជុំកាលពីថ្ងៃទី ២៥ កញ្ញា បានផ្ដោតទៅលើយន្ដការ ឬកំណត់ពេលវេលាក្នុងការប្រមូលពន្ធ លើពាណិជ្ជ កម្មអេឡិចត្រូនិច ឬ អនឡាញក្នុងស្រុកនោះទេ ពោលគឺសំដៅទៅលើទិដ្ឋភាព E-Tax ផ្តោតលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែន (Cross-border e-commerce) ដែលក្រុមហ៊ុនផ្គត់ផ្គង់សេវាឌីជីថលស្ថិតនៅក្រៅប្រទេស និងដែល អាចនាំឲ្យមានផល ប៉ះពាល់អវិជ្ជមានដល់ការប្រកួតប្រជែង ជាមួយ ពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិចក្នុងស្រុក ក្នុងគោលបំណងការពារ និងលើកស្ទួយ ពាណិជ្ជកម្មនៅ ក្នុងប្រទេសកម្ពុជា ។

ក្រសួងបានបញ្ជាក់បានថា ការប្រមូលពន្ធនេះ គឺសម្រាប់តែការផ្គត់ផ្គង់សេវាឌីជីថល ស្ថិតនៅក្រៅប្រទេស ដែលអាចនាំឲ្យមានផលប៉ះពាល់ ដល់ប្រព័ន្ធអេឡិចត្រូនិច នៅកម្ពុជាប៉ុណ្ណោះ ៕

សាវតា