មន្រ្តី​ជាន់ខ្ពស់ក្រសួងសុខាភិបាលអះអាងថា កម្ពុជានឹងឈានទៅសម្រេចបានគោល ដៅកាត់បន្ថយអត្រាស្លាប់របស់មាតានិងទារកឱ្យចុះមកនៅត្រឹម១៤នាក់ ក្នុងចំណោម ទារកកើត រស់១០០០នាក់នៅឆ្នាំ២០២០ ខណៈដែលនៅឆ្នាំ២០១៧កន្លងមកនេះអត្រា ស្លាប់របស់កុមារមានការថយចុះគួរឱ្យកត់សម្គាល់។

លោក ឈូ អ៊ីម៉េង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបាន​មាន​ប្រសាសន៍ នៅក្នុងសិក្ខាសាលាប្រចាំឆ្នាំដើម្បីពិនិត្យឡើងវិញអំពីសុខភាពរបស់កុមារនិងវឌ្ឍនភាពនៃការអនុវត្តន៍ការថែទាំជាសារវន្តទារកទើបនឹងកើតនៅប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ថា ក្រសួង​សុខាភិបាល បានដាក់ឱ្យប្រើប្រាស់នូវផែនការសកម្មភាព​រយៈពេល៥ឆ្នាំសម្រាប់ការថែទាំទារក ឆ្នាំ២០១៦-២០២០ហើយចាប់តាំងពីពេលនោះ មកក្រុមការងារអនុវត្តន៍ការថែទាំទារក និងសមាហរណកម្មទទួលបន្ទុក ពិនិត្យព្យាបាល ជំងឺកុមារ នៃក្រសួងសុខាភិបាលដោយមានការ សហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈ មណ្ឌលជាតិគាំពារមាតានិងទារក បានបង្កើតគោលការណ៍ណែនាំជាតិជាច្រើន សម្រាប់ការអនុវត្តថែទាំសារវន្តទារកទើបនឹងកើត។

លោក​បន្តថាការងារទាំងនេះបានធ្វើឱ្យអត្រាស្លាប់របស់កុមារអាយុ ក្រោម៥ឆ្នាំនៅ កម្ពុជាបានថយចុះមកនៅ២៩នាក់ក្នុងចំណោមទារកកើតរស់១០០០នាក់ និងអត្រា ស្លាប់របស់ទារកបានថយចុះមកនៅ១៥នាក់ក្នុងចំណោមទារកកើតរស់១០០០នាក់នៅឆ្នាំ២០១៧។ ប៉ុន្តែអត្រាថយចុះនេះ បើធៀបទៅនិង​ប្រទេសជិតខាង​កម្ពុជានៅតែមាន​ចំនួនច្រើនជាងគេនៅឡើយ៕