លោក ស៊ា ហួង ដៃកាត់


លោក ស៊ា ហួង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ជំរុញឲ្យមានការវិនិយោគបន្ថែមទៀតទៅលើវិស័យសុខាភិបាលនៅប្រទេសកម្ពុជា។

មន្រ្តីជានខ្ពស់ក្រសួងសុខាភិបាលរូបនេះ បន្ថែមថា ការចូលរួមវិនិយោគពីផ្នែកពាក់ព័ន្ធពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយពង្រឹងប្រព័ន្ធសុខាភិបាលពិសេសផ្នែកឧស្សាហកម្មឱសថនិងបរិក្ខារពេទ្យ។  « ការវិនិយោគវិស័យនេះ ក៏ដើម្បីលើកកម្ពស់សុខភាពនិងធ្វើឱ្យជីវិតរស់នៅរបស់ប្រជាជនកាន់តែមានសុខដុមនីយកម្ម»។ លោក ស៊ា ហួង ថ្លែងដូច្នេះ នៅក្នុងពិធីពិព័រណ៍ និងសន្និសីទអន្តរជាតិនៅកម្ពុជាលើកទី៣ ស្តីពីគ្រឿងសម្អាង កែសម្ផស្ស សក់ និងស្ប៉ា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ។