ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតហើយ បានជាសះស្បើយ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០។

បើតាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ មានអ្នកជំងឺកូវីដ១៩ បានព្យា​បាលជា​សះ​ស្បើយសរុបចំនួន ១២១ ក្នុងចំណោមអ្នកឆ្លងទាំងអស់ ១២២នាក់ ពោលគឺនៅសល់តែម្នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរ​ពេទ្យរាជធានីភ្នំពេញ និងពុំមានអ្នកឆ្លងថ្មីនោះទេ នៅថ្ងៃទី ១២ ខែ ឧសភា។អ្នក​ដែលក្រសួងប្រកាសថា បានជាសះស្បើយពីជំងឺកូវីដ១៩នៅថ្ងៃនេះ មានអាយុ ៧៥ឆ្នាំ រស់នៅភូមិកំពង់ត្រឡាច​ក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕