ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈលោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យបានក្រើនរំលឹកមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ និងឧត្តមមានជ័យ បង្កើនការទុកដាក់ថែទាំទឹកនៅតាមបណ្ដាប្រភពនានាឲ្យបានល្អ។

ការក្រើនរំលឹកនេះ ធ្វើឡើងខណៈលោក ចាន់ យុត្ថា បានដឹកនាំក្រុមការងារក្រសួង ចុះពីនិត្យស្ថានភាពបង្កបង្កើនផល និងប្រព័ន្ធធារាសាស្រ្ត នៅតាមបណ្ដាខេត្តភាគខាងលិចប្រទេស កាលពីពេលថ្មីៗនេះ ដោយលោកបានបង្ហាញការព្យាករណ៍ថារដូវប្រាំងឆ្នាំនេះ តំបន់នោះនឹងមានភ្លៀងកក់ខែតិចបំផុត៕