ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនឬកសិករងាកមកចិញ្ចឹមជ្រូកក្នុងស្រុកដើម្បីបំពេញតម្រូវការទីផ្សារ។ នេះជាការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅពេលជាមួយលោកបណ្ឌិត ROBERT POPE នាយកអង្គការ Defense Threat Reduction Agency (DTRA) នៅថ្ងៃទី ៣០ ខែមេសា។

ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីមានការផ្ទុះឡើងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលកំពុងកើងឡោះងនៅប្រទេសជិតខាង ដូចជានៅវៀតណាម និងចិន ហើយបច្ចុប្បន្ន បានឆ្លងមកដល់កម្ពុជាផងដែរ។

ទាក់ទងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វីក លោក វេង សាខុន បានលើកឡើងថា ដើម្បីចៀសវាង ផលប៉ះពាល់ដែលបណ្តាលមកពីជំងឺនេះមកលើផលិតកម្មជ្រូកនៅកម្ពូជា ក្រសួងបានផ្អាកការអនុញ្ញាតឲ្យនាំជ្រូកចូលពីប្រទេសដែលកំពុងកើតជំងឺនេះ។

លោករដ្ឋមន្រ្តីសង្ឃឹមថា ប្រទេសជាដៃគូ ជាពិសេសសហរដ្ឋអាមេរិក តាមរយៈអង្គការ DTRA និងដៃគូអភិវឌ្ឍនានានឹងបន្តរួមគ្នាទប់ស្កាត់បញ្ហាជំងឺនេះឲ្យខាងតែបានទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។