ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញរបាយការណ៍ថា ក្នុងរយៈពេល ៩ ខែក្នុងឆ្នាំ ២០១៨ ចំណូលពីសេវាជលផល មានការថយចុះជាងរយៈពេល ៩ ខែ ឆ្នាំ២០១៧។

ចំណូលពីសេវាផ្សេងៗ ក្នុងផ្នែកជលផលក្នុងរយៈពេល៩ ខែ ឆ្នាំ ២០១៨ ចំនួន ១​ ២៩៩ ៩៩៥ ៥៣២ រៀល (ប្រហែលនឹង ៣០ ម៉ឺនដុល្លារ នៃផែនការ ៣ ០៤៣ ៦០០ ០០០។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ចំនួននេះ មានការថយចុះចំនួន ១ ២៧៧ ១១៥ រៀល។ នេះបើតាមរបាយការណ៍ដែលចេញដោយក្រសួងកសិកម្ម។ 

របាយការណ៍ដដែលបន្តថា ផលនេសាទស្រស់អនុវត្តបានចំនួន ៧ ០៦០ តោន ស្នើនឹង៤៧,០៧ ភាគរយ នៃផែនការ ១៥០០០ តោន ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ កើនឡើងចំនួន ១១០ តោន ផលនេសាទកែច្នៃអនុវត្តបានចំនួន ៣៩៧០ តោន ស្មើនឹង៧៩,៤០ ភាគរយនៃផែនការ ៥០០០ តោនប្រៀបធៀបក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ កើនឡើងចំនួន ៩០ តោន៕