អង្គការសុខភាពពិភពលោកអះអាងថា ជារៀងរាល់ឆ្នាំ មានក្មេងៗអាយុក្រោម៥ឆ្នាំចំនួន​១លាន៧សែននាក់បានស្លាប់ ដោយសារបញ្ហាជាតិពុលនៅក្នុងបរិយាកាស បញ្ហាផ្សេងបារី និងការប្រើប្រាស់ទឹកនិងបង្គង់គ្មានសុវត្ថិភាព។

អង្គការនេះបញ្ជាក់ថា ការជួយធ្វើឱ្យបរិស្ថានស្អាតឡើងវិញ នឹងអាចការពារអាយុជិវិត​ក្មេងបានម្នាក់ ក្នុងចំណោមក្មេងចំនួន៤ ដែលត្រូវស្លាប់ ដោយសារជំងឺផ្សេងៗ និង​បញ្ហា​បរិស្ថានមិនស្អាតជាដើម៕