លោកស្រី Meng Wanzhou ប្រធានហិរញ្ញវត្ថុ និងជាកូនស្រីស្ថាបនិកក្រុមហ៊ុន Huawei  នឹងអាចប្រឈមការជាប់គុករយៈពេល៣០ឆ្នាំនៅសហរដ្ឋអាមេរិក ប្រសិនបើតុលាការបានរកឃើញថា លោកស្រីបានប្រព្រឹត្តឱ្យមានកំហុសដូចការចោទប្រកាន់។

ការប្រឈមនឹងជាប់គុករយៈពេលវែងនេះ គឺបន្ទាប់ពីតុលាការប្រទេសកាណាដា នៅថ្ងៃ សុក្រ ម្សិលមិញ បានសម្រេចចោទប្រកាន់លោកស្រី Meng ពីបទលួចបន្លំជាប់ពាក់ព័ន្ធការរំលោភទណ្ឌកម្មសហរដ្ឋអាមេរិកដែលដាក់ប្រឆាំងប្រទេសអ៊ីរ៉ង់។

តុលាការបានប្រកាសថា លោកស្រី Meng បានប្រើប្រាស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Huawei ដែលមានឈ្មោះថា Skycom ហើយបានធ្វើរំលោភលើទណ្ឌកម្មប្រឆាំងប្រទេសអ៊ីរ៉ង កាលពីអំឡុងឆ្នាំ ២០០៩ និង២០១៤។ ប៉ុន្តែ លោកស្រី Meng បានបដិសេធការចោទប្រកាន់នេះ ហើយបញ្ជាក់ថា លោកស្រីមិនមែនជាអ្នកតំណាងក្រុមហ៊ុន Skycom ឡើយ ហើយវាគឺជាក្រុមហ៊ុនដាច់ដោយឡែកប៉ុណ្ណោះពីក្រុមហ៊ុន Huawei ៕

ប្រភព៖ BBC