មន្ទីរពេទ្យគន្ធបុប្ផាប្រកាសនៅថ្ងៃទី៣១ឧសភាថា នៅក្នុងខែឧសភា កុមារចំនួន​៣២០០៤​នាក់ ​បាន​មក​ពិនិត្យព្យាបាលជំងឺនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ហើយក្នុង​នោះ​កុមារ​មានជំងឺធ្ងន់ចំនូន ៧៩៣៦នាក់ និងកុមារមានជំងឺគ្រុនឈាមចំនួន​១៣៤​នាក់​ ត្រូវ​បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ រួមទាំងកុមារទទួលការវះកាត់មាន​ចំនួន​ ១៧៣៩នាក់ ​និងកុមារ ៦៨នាក់ទៀតបានវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម។

មន្ទីរពេទ្យគន្ធបុប្ផាបន្តថា ចំពោះស្រ្ដីមានផ្ទៃពោះ ដែលមកពិនិត្យចំនួន១០២៤០​នាក់​ ហើយ​អ្នកមកសម្រាលកូនមានចំនួន១៦៨៩នាក់។​

កាលពីខែមេសា មានកុមារមកពិនិត្យព្យាបាលជំងឺចំនួន ២៥៨២២នាក់ កុមារឈឺធ្ងន់ចំនួន ៦៤១២នាក់ កុមារមាន​ជំងឺ​គ្រុន​ឈាម​ចំនួន ១០៩នាក់ អ្នកទទួលបានការវះកាត់ចំនួន ១៣៨០នាក់ និងអ្នកដែលវះ​កាត់​បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃ​ឈាម​ចំនួន៥៥នាក់់៕