នៅថ្ងៃទី ២៩ខែឧសភា ២០២០ ទស្សនាវដ្តីល្បីឈ្មោះ Forbes បាន​បង្ហាញទិន្នន័យ ពីអត្តពលិក​ដែលមានប្រាក់ចំណូល​ខ្ពស់ជាងគេលើពិភពលោក ប្រចាំឆ្នាំ ២០២០។ បើតាម Forbes អត្តពលិក​ដែលមានប្រាក់ចំណូលខ្ពស់​ជាងគេ​ទាំងនោះ រួមមាន៖
១. Roger Federer កីឡាករវាយតេន្នីស​ស្វីស មានចំណូល ១០៦.៣លានដុល្លារ។
២. Cristiano Ronaldo កីឡាករបាល់ទាត់ព័រទុយហ្កាល់ មានចំណូល ១០៥លានដុល្លារ។
៣. Lionel Messi កីឡាករបាល់ទាត់អាស្សង់ទីន មានចំណូល ១០៤លានដុល្លារ។
៤. Neymar កីឡាករបាល់ទាត់ប្រេស៊ីល មានចំណូល ៩៥.៥លានដុល្លារ។
៥. LeBron James កីឡាករបាល់បោះ NBA អាមេរិក មានចំណូល ៨៨.២លានដុល្លារ។
៦. Stepen Curry កីឡាករបាល់បោះអាមេរិក NBA មានចំណូល ៧៤.៤លានដុល្លារ។
៧. Kevin Durant កីឡាករបាល់បោះ NBA អាមេរិក មានចំណូល ៦៣.៩លានដុល្លារ។
៨. Tiger Woods កីឡាករវាយកូនហ្គោលអាមេរិក មានចំណូល ៦២.៣លានដុល្លារ។
៩. Kirk Cousins កីឡាករបាល់ទាត់ NFL អាមេរិក មានចំណូល ៦០.៥លានដុល្លារ។
១០. Carson Wentz កីឡាករបាលទាត់ NFL អាមេរិក មានចំណូល ៥៩.១លានដុល្លារ។
សូមបញ្ជាក់ថា ប្រាក់ចំណូលទាំងនេះ គឺបាន​មក​ពីកិច្ចព្រមព្រៀង​តម្លៃខ្លួនរបស់អត្តពលិកទាំងនេះ បូករួមនឹងប្រាក់រង្វាន់នៃការឈ្នះការប្រកួត​ផ្ទាល់ខ្លួនអ្វីមួយបន្ថែមទៀត៕