អគ្គនាយកដ្ឋានកាំកុងត្រូល បានរកឃើញអាល់កុលក្លែងក្លាយកំពុងចរាចរលក់លើទីផ្សារខុសបច្ចេកទេស និងប៉ះពាល់ដល់សុខភាព។នេះបើតាមសេចក្ដីប្រកាសរបស់ អគ្គនាយកដ្ឋានកាំកុងត្រូលកម្ពុជានៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០២០។

តាមការពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូលបានរកឃើញ អាល់កុលដែលកំពុងចរាចរលើទីផ្សារទាំងនោះ ភាគច្រើនជាអាល់កុលធម្មតា ដែលមានសារធាតុមេតាណុល បរិមាណខ្ពស់រហូតដល់ ៨០%។

អាល់កុលដែលមានកម្រិតមេតាណុលខ្ពស់ទាំងនេះ អាចជ្រាបចូលទៅក្នុងស្បែក និងបង្ករឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ជាពិសេសអាចប៉ះពាល់ដល់លទ្ធភាពនៃការមើលឃើញរបស់ភ្នែក។

អគ្គនាយកដ្ឋានកាំកុងត្រូលព្រមានថា នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ចំពោះអាជីវករណា ដែលសមត្ថកិច្ចរកឃើញថា ចរាចរ ឬលក់ផលិតផលក្លែងក្លាយ៕