ការសែតល្បីរបស់ម៉ាឡេស៊ីមួយ បានចុះផ្សាយពីបញ្ជីត្រូតពិនិត្យក្រុមបុរសស្រឡាញ់បុរស ដោយក្នុងនោះកាសែតនេះ បានកត់សម្គាល់ថា បុរសដែលចូលចិត្តទៅកន្លែងហាត់ប្រាណ(Gym ) និងមានពុកមាត់ គឺជាសញ្ញានៃក្រុមបុរសស្រឡាញ់បុរស។

ការរកឃើញនេះ​ ធ្វើឡើង នៅពេលសមាជិកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាមួយ នៅក្នុងប្រទេសម៉ាឡេស៊ី បានបញ្ចេញព័ត៌មានឲ្យកាសែតមួយរបស់ប្រទេសម៉ាឡេស៊ី ឈ្មោះ Sinar Harian ផ្សព្វផ្សាយនូវការរកឃើញនេះជាសាធារណ។ បើតាមកាសែតមួយនេះ ដែលចុះផ្សាយបន្តដោយសារព័ត៌មាន RT របស់រុស្ស៊ី មេដឹកនាមសាសនាអ៊ីស្លាម មួយរូប ឈ្មោះ Hanafiah Malik ក៏បានទទួលស្គាល់ថា ចំនួនអ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេសក្រុមបុរសស្រឡាញ់បុរស កាន់តែកើនមានច្រើននៅក្នុងប្រទេសអ៊ីស្លាមមួយនេះ បើទោះបីច្បាប់សាសនាអ៊ីស្លាមហាមប្រាមយ៉ាងណាក្តី។

កាសែតនេះ បានបន្តថា បុរសខ្លះ ចូលចិត្តទៅកន្លែងហាត់ប្រាណ តែមិនមែនដើម្បីហាត់ប្រាណតែមួយមុខនោះទេ ប៉ុន្តែពួកគេទៅ ដើម្បីមើលបុរសដទៃ។ នៅពេលដែលពួកគេ ឃើញបុរស ដែលមានសាច់ដុំល្អ និងមានពុកមាត់ ភ្នែករបស់ពួកគេនឹងចាប់ផ្តើមសំឡឹងភ្លាម។