រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ពីការបិទបញ្ចប់នៃបេសកកម្មរុករកជនរងគ្រោះនៃសោកនាដកម្មបាក់រលំអគារនៅក្នុងខេត្តព្រះ​សីហ​នុ។

បើតាមសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី ២៤ ខែមិថុនា រដ្ឋបាលខេត្តព្រះសីហនុ បាន​បញ្ជាក់ថា ជនរងគ្រោះនៃការបាក់អគារនេះ មានចំនួន ៥៤ នាក់ ក្នុងនោះស្លាប់ចំនួន ២៨ នាក់ ស្រី ៤ នាក់ និងរបួស ២៦ នាក់ ស្រី ២ នាក់។