ស្រ្ដីដែលចូលចិត្តបរិភោគបន្លែនិងផ្លែឈើក្នុងបរិមាណច្រើនជារៀងរាល់ថ្ងៃ នឹងអាចជួយទប់ស្កាត់ហានិភ័យនៃការកើតជំងឺមហារីកដោះ ជាពិសេសជំងឺមហារីកដោះដែលដុះដុំសាច់កាច។ នេះបើតាមការសិក្សារកឃើញថ្មីមួយរបស់សាកលវិទ្យាល័យ Harvard។ ការសិក្សាបញ្ជាក់ថា ក្រុមបន្លែពណ៌បៃតង ដូចជាខាត់ណា និងបន្លែពណ៌លឿងនិងពណ៌ទឹកក្រូច គឺមានសារៈសំខាន់យ៉ាងពិសេសក្នុងការទប់ស្កាត់ជំងឺមហារីកដោះ។

ក្រុមស្រាវជ្រាវអះអាងថា ស្រ្ដីដែលបរិភោគបន្លែឬផ្លែឈើដែលគិតជាកែវច្រើនជាង៥កែវជារៀងរាល់ថ្ងៃ នឹងអាចទប់ស្កាត់ការកើតមានជំងឺមហារីកដោះរហូត១១ភាគ ព្រោះសមាសភាពរបស់បន្លែនិងផ្លែឈើ គឺមានសារជាតិប្រឆាំងអុកស៊ីតកម្មនិងសារជាតិចិញ្ចឹមជាច្រើន ដែលមានតួនាទីដ៏សំខាន់ក្នុងការទប់ទល់ជំងឺមហារីកដោះ។

លោកវេជ្ជបណ្ឌិត Heather Eliassen សាស្រ្ដាចារ្យនៅសាកលវិទ្យាល័យ Harvard មានប្រសាសន៍ថា តាមពិតទៅការបរិភោគបន្លែនិងផ្លែឈើច្រើន គឺជួយផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ដល់សុខភាព មិនមែនត្រឹមតែជួយទប់ស្កាត់ជំងឺមហារីកដោះលើស្រ្ដីនោះទេ៕

ប្រភព៖ ScienceDaily