លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា នៅតែបន្តឆន្ទៈជំរុញការបញ្ឈប់ការហូបសាច់សត្វសុនខ ឬឆ្កែ។ កាលពីចុងសប្ដាហ៍នេះ ឆន្ទៈរបស់លោក ហេង រតនា បានចេញជាសកម្មភាពថ្មីមួយទៀត គឺបានឈានដល់ការចុះអនុសារណៈលើកិច្ចព្រមព្រៀងជំរុញការផ្សព្វផ្សាយប្រឆាំងការជួញដូរ និងបរិភោគសាច់សុនខនៅកម្ពុជា។

ដៃគូអន្តរជាតិដែលបានចាប់ដៃលោកហេងរតនា ចូលរួមសកម្មភាពនេះ រួមមានក្រុមសម្ព័ន្ធអន្តរជាតិការពារសត្វ និងអង្គភាពសង្គ្រោះសត្វកម្ពុជា។លោក ហេង រតនា ថ្លែងថាកិច្ចព្រមព្រៀងនេះនឹងជួយគាំទ្រស៊ីម៉ាក់រៀបចំសិក្ខាសាលាថតស្ពតអប់រំ ការងារផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ សារព័ត៌មាន និងការជួយថែទាំសុខភាពសុនខ។

គួរបញ្ជាក់ថាកាលពីពេលថ្មីនេះ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ចេញទស្សនៈប្រឆាំងការជួញដូរ និងទទួលទានសាច់សុនខ។ សម្រាប់លោក អង្គភាពស៊ីម៉ាក់ចូលរួមលើកកម្ពស់វប្បធម៌ ប្រពៃណី និងសីលធម៌ ស្រលាញ់សុនខដូចសមាជិកគ្រួសារ សុនខជាអ្នកបំរើការងារដោះមីន និងការងារសន្តិសុខយ៉ាងអស្ចារ្យ៕